Connect with us

ព័ត៌មានជាតិ

ដក​តួនាទីនិង​ដាក់​ពិន័យ​ មន្ត្រីនគរបាល​៣​នាក់ ដែល​ផឹកស៊ី​ស្រវឹង ​ដក​កាំភ្លើងខ្លី​បាញ់​កម្សាន្ត​អារម្មណ៍

បានផុស

នៅ

មន្ត្រី​នគរបាល​១​នាក់ ​ក្នុងចំណោម​បក្សពួក​៣​នាក់​ បាន​ចូល​ហាង​ផឹកស៊ី​ស្រវឹង​យក​កាំភ្លើងខ្លី​បាញ់​២​គ្រាប់​ បណ្ដាល​ឲ្យ​មានការ​ភ័យខ្លាច​ដល់​អ្នក​ជិតខាង​យ៉ាង​ខ្លាំង​។​ ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​ល្ងាច​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២០ ​ក្នុង​ចំណុច​ក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល​ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

ប្រជាពលរដ្ឋ​រស់នៅ​ជិត​ហាង​ផឹក​ស៊ី បាន​និយាយ​ថា ករណី​បាញ់​បោះ​សេរី​នេះ ​កើតឡើង​នៅ​ចន្លោះ​ម៉ោង​ប្រមាណ​ជា​៥ និង​៤០​នាទី​ទៅ​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​១១ ខែ​ធ្នូ​ ឆ្នាំ ២០២០ បង្ក​ឡើង​ដោយ​ក្រុម​អ្នក​ផឹកស៊ី​៣​នាក់ អ្នក​បាញ់​ជា​មន្ត្រី​នគរបាល​ ហើយ​ការ​បាញ់​នេះ ​មិនមែន​ផ្តើម​ឡើង​ពី​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​នោះ​ទេ គឺ​ផឹក​ស្រា​បៀរ​ស្រវឹង​ស្រឿង​ៗ​បាញ់​លេង ​ដើម្បី​កម្សាន្ត​អារម្មណ៍​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​ហេតុការណ៍​នោះ​រួម​មក មន្ត្រីនគរបាល​ប៉ុស្តិ៍​អូរ​អំបិល​ដឹកនាំ​ដោយ​លោក វ​ទ្ធី បាន​ចុះ​ទៅដល់​ហាង​។​

ក្រោយពី​មានការ​ផ្ទុះ​អាវុធ ​ក្នុង​វង់​ផឹកស៊ី​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ​ខែធ្នូ​ ឆ្នាំ​២០២០​រួចមក​ លោក​ឧត្ដមសេនីយ៍ទោ​ សិទ្ធ ឡោះ ​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ ២០២០​នេះ លោក​បាន​បញ្ជា​ឲ្យ​ដក​តួនាទី បន្ថយ​សក្ដិ និង​ពិន័យ​រដ្ឋបាល​ដល់ មន្ត្រី​ន​គរបាល​បី​រូប​ ដែល​មាន​ការ​ពាក់ព័ន្ធ​ករណី​ផ្ទុះ​អាវុធ​២​គ្រាប់​។​ លោក​​ឧត្ដមសេនីយ៍ទោ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​នគរបាល​៣ រូប​ដែល​ជា​ប់​ពាក់ព័ន្ធ​ត្រូវ​បាន​ដក​តួនាទី​បន្ថយ​សក្តិ និង​ពិន័យ​រដ្ឋបាល​រួចហើយ ​ក្នុង​នោះ​ជន​ដៃ​ដល់​ ក្នុង​ការ​ផ្ទុះអាវុធ​មាន ឈ្មោះ ឈឹម អឿ​ត ដែល​មាន​តួនាទី​ជា​នាយ​ផ្នែក​ នៃ​ការិយាល័យ​សរុប​វិភាគ​ ត្រូវ​បាន​ដក​តួនាទី​បន្ថយ​សក្តិ​ពី​ថ្នាក់​វរសេនីយ៍ត្រី​មក​ត្រឹម​អនុសេនីយ៍ទោ ឈ្មោះ សៀក​ ប៊ុន​សៀង បន្ថយ​សក្តិ​២​មក​ត្រឹម​ព្រឹន្ទបាលឯក ចំណែក​ឈ្មោះ ឧ​ត្ត​ម ឆ​រ័ត្ន ដែល​បាន​ចូលរួម​ផឹកស៊ី​និង​បាន​ដក​កាំភ្លើង​ពី​ខ្មាន់កាំភ្លើង​ ត្រូ​វបាន​ដាក់​ពិន័យ​រដ្ឋបាល​បញ្ឈរជើង​បី​ខែ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្នងការ​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ​ឈ្មោះ ឧ​ត្ត​ម ឆ​រ័ត្ន​ បាន​ស្ថិត​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​នោះ​តែ​ឈ្មោះ​នេះ ​ជា​បុគ្គល​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ដក​អាវុធ​ពី​ក្រុម​ជន​បង្ក​។​ តែ​ឈ្មោះ ឧ​ត្ត​ម ឆ​រ័ត្ន​នេះ ក៏​ត្រូវ​បាន​ដាក់​ពិន័យ​៣​ខែ​ ក្នុងនាម​ជា​កងកម្លាំង​ ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ ​ដោយ​មិន​ឲ្យ​រួចខ្លួន​ឡើយ​។​ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ការ​ដាក់​ពិន័យ​និង​ដក​តួនាទី​លើ​មន្ត្រី​នគរបាល​ខាងលើ​ ធ្វើឡើង​ដើម្បី​ព្រមាន​ដល់​មន្ត្រី​នគរបាល​ឯទៀត​ កុំ​ឲ្យ​ប្រព្រឹត្ត​ខុស​ត​ទៅ​ទៀត​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ទម្លាយ​រឿងស្រ្តី​ខ្មែរ​ ០១ នាក់ ស្នើសុំ​ជួយ​សង្គ្រោះ​នៅ​ម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

តើអាមេរិក ត្រូវចំណាយលុយប៉ុន្មាន ដើម្បីសង់ស្ពាននៅ Baltimore ឡើងវិញ

ព័ត៌មានជាតិ១៧ នាទី មុន

កម្មករ និងសហជីព នៃរោងចក្រ អ.ជី ផ្ទុះការសរសើរពីទឹកចិត្ត និងការរៀបចំធ្វើឱ្យការបើកប្រាក់ដំណើរការរលូន

ជីវិតកម្សាន្ដ១៧ នាទី មុន

Lisa ចាយលុយសុទ្ធ ទិញផ្ទះប្រណិតកណ្ដាលក្រុងសេអ៊ូល ក្នុងតម្លៃ ៥.៥ លានដុល្លារ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

តុលាការ ICJ ចេញបញ្ជាឲ្យ អ៊ីស្រាអែល ចាត់វិធានការបន្ទាន់ដោះស្រាយ​គ្រោះទុរ្ភិក្សនៅ ហ្គាហ្សា

ព័ត៌មានជាតិ២២ នាទី មុន

ជិះរថយន្ត Jeep រុកព្រៃទៅទស្សនាទីតាំងទេសចរណ៍​​​លាក់ខ្លួន​កម្រ​ភ្ញៀវទៅដល់​នៅលើ​ភ្នំគូលែន​

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម