Connect with us

ព័ត៌មានជាតិ

ផ្ទៃ​ដី​៥១ហិកតា នៅ​ភូមិ​ទួល​គ្រួស ឃុំ​ឃុន​រាម ត្រូវ​បាន​រៀបចំ​បើក​ការដ្ឋាន​បោសសម្អាត​គ្រាប់មីន

បានផុស

នៅ

ភ្នំពេញ ៖ ផ្ទៃដី​ចំនួន ៥១​ហិកតា នៅ​ភូមិ​ទួល​គ្រួស ឃុំ​ឃុន​រាម ត្រូវ​បាន​រៀបចំ​បើក​ការដ្ឋាន​បោសសម្អាត​គ្រាប់មីន តាម​សំណើ​របស់​បងប្អូន​ប្រជា​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ដោយ​ក្រុមការងារ​ផែនការ​សកម្មភាព​មីន​ខេត្តសៀមរាប​(MAPU) និង​ស្ថិតក្រោម​កិច្ចសហការ​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ​មីន​កម្ពុជា​(CMAA) អង្គការ​ដោះមីន​កម្ពុជា និង​រដ្ឋបាល​ស្រុក​បន្ទាយស្រី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់​ដែល​រង​ហានិភ័យ​ពី​គ្រាប់មីន ឬ គ្រាប់​មិនទាន់​ផ្ទុះ តែង​បង្ក​ឲ្យ​មាន​ភាព​មន្ទិលសង្ស័យ និង​ការភ័យខ្លាច ព្រមទាំង​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​ជីវភាព​ប្រចាំថ្ងៃ និង​ការប្រើប្រាស់​ដីធ្លី​ឲ្យ​អស់​លទ្ធភាព​របស់​អ្នកភូមិ ហើយក៏​ជា​ឧបសគ្គ​ធំ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផង​ដែរ​។

សង្ឃឹម​ថា នៅ​ពេល​ដែល​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់ យើង​នឹង​អាច​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​តំបន់​អតីត​សមរភូមិ​ក្តៅ​ទាំងនេះ ប្រែក្លាយ​ទៅជា​តំបន់​លំនៅឋាន កសិកម្ម និង​ទេសចរណ៍​ប្រកបដោយ​សក្តានុពល​វិញ​ម្តង និង​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ដីស្រែ​ចម្ការ​របស់​ពួកគាត់​ប្រកបដោយ​ភាពជឿជាក់ និង​មាន​ទំនុកចិត្ត​ដូច​តំបន់​ដទៃទៀត​នៅក្នុង​ស្រុក​បន្ទាយស្រី​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម