Connect with us

ព័ត៌មានជាតិ

តុលាការ​សម្រេច​ដោះលែង​ យុវ​សិស្ស​ ដែល​វាយ​គូ​ទំនាស់​មួយ​ដៃ​ស្លាប់​

បានផុស

នៅ

​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ តាមរយៈ​សវនាការ​មុន​អង្គសេចក្ដី នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ បានសម្រេច​ដោះលែង​បន្ទាន់​យុវ​សិស្ស​ឈ្មោះ នី លី​ស៊ា​ង អាយុ​១៥​ឆ្នាំ ជា​សិស្សសាលា​AIS ឲ្យ​នៅ​ក្រៅ​ឃុំ ដែល​ជាប់ចោទ​ពី​បទ​ឃាតកម្ម ពាក់ព័ន្ធ​ការ​វាយ​គូ​ទំនាស់​មួយ​ដៃ​ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេច​ដោះលែង​នេះ ​តុលាការ​បាន​ភ្ជាប់​ជាមួយ​លក្ខខ័ណ្ឌ​៣​ចំណុច ទី​១​ឪពុកម្ដាយ​ជនជាប់ចោទ​ ត្រូវ​នាំ​កូន​មក​បង្ហាញ​តុលាការ​ពេល​មាន​ដីកាកោះ, ទី​២ មិន​ត្រូវ​ដូរ​លំនៅឋាន, ទី​៣ ​ត្រូវ​ដាក់​ប្រាក់​តម្កល់​ចំនួន​២០​លាន​រៀល។ សេចក្ដីសម្រេច​នេះ​ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ បាន​ឃុំខ្លួន​ជនជាប់ចោទ នី លី​ស៊ា​ង អស់​រយៈពេល​១១​ខែ និង​២៥​ថ្ងៃ ដោយសារ​ការ​អូស​បន្លាយ​នីតិវិធី​តាមរយៈ​ការ​ប្ដឹង​ដិត​ចិត្ត​ចៅក្រម​ស៊ើបសួរ​ដល់​ទៅ​៣​រូប ​ពី​សំណាក់​ក្រុម​គ្រួសារ​ជនរងគ្រោះ ។​

សូម​រំលឹក​ថា ជនជាប់ចោទ ឈ្មោះ នី លី​ស៊ា​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្សសាលា​អន្តរទ្វីប​អា​មេ​រិក​កាំង (AIS) ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០ បន្ទាប់ពី​បាន​វាយ​យុវ​សិស្ស​ឈ្មោះ សំ សន្ធិ​វង្ស ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៩(​ឃ​) នៃ​សាលា​អន្តរទ្វីប​អាមេរិកកាំង​(AIS)​បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​មកដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​វេលា​ម៉ោង ៤និង៤០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​១៨៧ ជាប់​របង​សាលា​អន្តរទ្វីប​អាមេរិកកាំង សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង។

រឿងហេតុ​នេះ​ដំបូង​ឡើយ ជនរងគ្រោះ និង​ជនសង្ស័យ​ខាងលើ​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយគ្នា ដោយ​ប្រើ​ពាក្យ​សម្តី «​អា​ម៉ឹង​» ហើយ​ក៏បាន​ណាត់គ្នា​វាយ​មួយ​ទល់​មួយ នៅ​ផ្លូវ​៤០២ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង។ ពេលនោះ ជនរងគ្រោះ​ត្រូវ​ជន​ដៃដល់​វាយ​មួយ​ដៃ​ចំ​កណ្ដាល​មុខ​ដួល​សន្លប់។ ភ្លាមៗ​នោះ​ជន​ដៃ​ដល់ ​ក៏បាន​រត់​គេច​ខ្លួនបាត់។ ចំណែក​ជនរងគ្រោះ​ ត្រូវ​មិត្ត​ភក្ដិ​រួម​ថ្នាក់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត។ ប៉ុន្តែ​ពេល​ទៅ​ដល់ គ្រូពេទ្យ​ប្រាប់​ថា ជនរងគ្រោះ​បាន​ស្លាប់​ហើយ ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​បឹង​កេងកង បាន​ចុះ​មកដល់​កន្លែង​កើត​ហេតុ និង​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ បាន​ជន​ដៃ​ដល់​នៅ​នឹង​ផ្ទះ​តែ​ម្តង នៅ​ថ្ងៃ​ទី ២០​មករា ឆ្នាំ​២០២០ ​ ​បន្ទាប់មក​តុលាការ​បាន​ឃុំខ្លួន​យុវ​សិស្ស នី លី​ស៊ាង រហូតដល់​ថ្ងៃ​ជំ​រះ​មុន​អង្គសេចក្ដី​នេះ៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​ចាប់​ខ្លួន​ជន​ដែល​បង្កើត​គណនី facebook ក្លែងក្លាយ ដើម្បី​ជេរប្រមាថ​ថ្នាក់ដឹកនាំ​កំពូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម