Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញ រៀបចំពិធីសូត្រមន្ត ប្រោសព្រំសិរីសួស្តីចូលឆ្នាំថ្មី

បានផុស

នៅ

រដ្ឋបាលខណ្ឌដូនពេញ នារសៀល ថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នេះ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គល វិបុលសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ គ.ស.២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសូត្រមន្តនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ ការិយាល័យជុំវិញខណ្ឌ-មន្ត្រីរាជការរដ្ឋបាលខណ្ឌ លោក-លោកស្រីចៅសង្កាត់ និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និងទីរួមផ្សារទាំង៣ ។

នៅក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំខណ្ឌ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាល ខណ្ឌដូនពេញទាំងអស់ ចូលកើតមានដល់អ្នកឲ្យបានគ្រប់ៗគ្នា និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ភ្លៀង រន្ទះ ខ្យល់កន្ត្រាក់ បំផ្លាញលំនៅឋានប្រជាពរដ្ឋ និងបាញ់សម្លាប់គោពីរក្បាល

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

មហាសេដ្ឋីទាំង ៥ ខ្លាំងខាងវិនិយោគអចលនទ្រព្យនៅ ហ្វីលីពីន សុទ្ធតែកើនទ្រព្យសម្បត្តិឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

បាក់ដងស្ទូចនៅប្រទេសថៃ ស្លាប់កម្មករសំណង់ ៦នាក់ និងរបួស២០នាក់

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ប៉ូលិសចាប់ខ្លួនអ្នករត់តុក្នុងភោជនីយដ្ឋានមួយនៅ វៀតណាម ក្រោយរកឃើញបង្កប់សេវាផ្លូវភេទ

ព័ត៌មានជាតិ៣៦ នាទី មុន

រដ្ឋបាលខេត្តតាកែវ គ្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

Sokha Hotels

ព័ត៌មានពេញនិយម