គិត​ត្រឹមព្រឹកនេះ ក្រុម​គ្រួសារ​លោក​ឆែម សាវុធ ០៣ នាក់​បាន​ជា​សះស្បើយ​ពី​កូវីដ ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គិត​ត្រឹមព្រឹកនេះ ក្រុម​គ្រួសារ​លោក​ឆែម សាវុធ ០៣ នាក់​បាន​ជា​សះស្បើយ​ពី​កូវីដ ១៩

Published

on

ក្រសួង​សុខាភិបាល​បាន​ប្រកាស​អ្នក​ជា​សះស្បើយ​ថែម ០៧ នាក់​ទៀត​នៅ​ព្រឹក​នេះ ក្នុង​នោះ​​មាន ០៥ នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា។

ករណី​ឆ្លង​ក្នុង​គ្រួសារ​លោក​ឆែម សាវុធ អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​តាំង​ពី​ថ្ងៃផ្ទុះ​ព្រឹត្តិការណ៍​ឆ្លងសហគមន៍​មាន​​ចំនួន​ ០៦ នាក់។ មាន​លោក ឆែម សាវុធ អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ ៥៦ ឆ្នាំ ជា​ភរិយា​លោក​ឆែម សាវុធ និង​សមាជិក​គ្រួសារ​ ០៤ នាក់​ទៀត (ស្រ្តី​អាយុ ៣៦ ឆ្នាំ កុមារា អាយុ ១២ ឆ្នាំ បុរស​អាយុ ៣៦ ឆ្នាំ និង​បុរស​អាយុ ៣០ ឆ្នាំ។

ក្រោយ​ការ​សម្រាក​ព្យាបាលជាង​ពីរ​សប្តាហ៍ ក្រុម​គ្រួសារ​របស់​លោក​ឆែម សាវុធ ០៣ នាក់​បាន​ជា​សះស្បើយ​ចាកចេញ​ពី​មន្ទីរពេទ្យ។

-នៅ​ថ្ងៃ ១៤ ធ្នូ ២០២០ លោក​ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​ បាន​ជា​សះស្បើយ​ បន្ទាប់​ពី​តេស្ត ០៣ ដង​អវិជ្ជមាន។

-នៅ​ថ្ងៃ ១៥ ធ្នូ ២០២០ កុមារា​អាយុ ១២ ឆ្នាំ ជា​ចៅ​ប្រុស​លោក​ឆែម សាវុធ និង​បុរស​អាយុ ៣៦ ឆ្នាំ​ស្នាក់នៅ​បុរី​ប៉េងហួត​ផ្លូវ ៦០ ម៉ែត្រ ជា​អ្នក​បើកបរ​ឲ្យ​លោក​ឆែម សាវុធ បាន​ជា​សះស្បើយ ចាកចេញ​ពី​មន្ទីរពេទ្យ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ ១៦ ធ្នូ ២០២០ ការ​ឆ្លង​ក្នុង​សហគមន៍ ២៨ វិច្ឆិកា សរុប​ចំនួន ៤១ នាក់ និង​អ្នក​ជា​សះស្បើយ​ចំនួន ០៨ នាក់៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ8 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ9 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ10 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ11 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services