Connect with us

ព័ត៌មានជាតិ

ចង់ដឹងទេតើទីតាំងជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាអាចបើកដំណើរឡើងវិញបាននៅពេលណា?

បានផុស

នៅ

ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាបានធ្វើឲ្យធនាគារ ហាងលក់សំលៀកបំពាក់ ហាងហាំបាហ្គ័រ ឱសថស្ថាននិងភោជនីដ្ឋានមួយចំនួនត្រូវបានបិទទ្វារ ជាបន្តបន្ទាប់ដើម្បីស្រាវជ្រាវរកអ្នកជាប់ព័ន្ធយកមកធ្វើតេស្តរកជំងឺកូវីដ១៩។

ចាប់តាំងពីថ្ងៃទី២៨ វិច្ឆិកាមក រហូតមកដល់ពេលនេះមានមនុស្សរាប់ពាន់នាក់ត្រូវបានរកឃើញជាប់ពាក់ព័ន្ធនឹងព្រិត្តិការណ៍នោះក្នុងនោះមានមនុស្សចំនួន៤១នាក់បានឆ្លងជំងឺកូវីដ១៩។ ចង់ដឹងទេតើទីតាំងជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាអាចបើកដំណើរឡើងវិញបាននៅពេលណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកសារព័ត៍មានយើងបានសាកសួរលោកស្រីវេជ្ជបណ្ឌិត យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលថាតើទីតាំងដែលបានរកឃើញមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមានដូជាធនាគារកាថេ ហាងផេដ្រូ ហាងហ្សែនដូ ហាងហាំបាហ្គ័រ ឱសថស្ថានព្រះច័ន្ទពេញវង្សជាដើមបើកដំណើរខ្លះៗវិញនៅឬក៏នៅបន្តបិទទ្វារបន្តទៀត។

លោកស្រីបានឆ្លើយតបវិញថា យើងនឹងធ្វើតេស្តលើកទី៣ ទៅលើមនុស្សប្រមាណជាង១ពាន់នាក់ ដែលមានជាប់ពាក់ព័ន្ធទៅនឹងទីតាំងដែលបិទទ្វារទាំងនោះនៅថ្ងៃសុក្រទី១៨ខែធ្នូឆ្នាំ២០២០។

លោកស្រីបានបន្តថា«អីចឹងរង់ចាំលទ្ធផលតេស្តថ្ងៃទី១៨ធ្នូប្រសិនបើអវិជ្ជមានយើងនឹងអនុញ្ញាតឲ្យគាត់បើកដំណើរការឡើងវិញ»៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម