Connect with us

ព័ត៌មានជាតិ

ធនាគារ​កាណាឌីយ៉ា​បង្កើន​ជម្រើស​ផ្ទេរ​ប្រាក់​ទៅ​ហ្វីលីពីន​​កាន់​តែ​ងាយ​ស្រួលតាម​រយៈ​សេវា EMQ

បានផុស

នៅ

ធនាគារកាណាឌីយ៉ា​ថ្មីៗ​នេះ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស​ថ្មី​មួយ​គឺ​សេវា EMQ ដែល​នឹង​ផ្ដល់​ឲ្យ​អតិថិជន​នូវ​បទពិសោធន៍​ផ្ទេរ​ប្រាក់​កាន់​តែ​ងាយ​ស្រួល និង​ចំណេញ​ជាង​មុន។

EMQ គឺជាបណ្តាញទូទាត់ហិរញ្ញវត្ថុឈានមុខគេនៅអាស៊ីដែលអាច​ផ្ដល់​សេវា​ដល់​អ្នក​ប្រើប្រាស់​​ឆ្លង​​ប្រទេសយ៉ាងរលូនដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុលឿនជាង​មុន មាន​តម្លៃថោកជាងមុន និងមានតម្លាភាពជាងមុនសម្រាប់អតិថិជន​ទាំង​បុគ្គល​និង​​លក្ខណៈ​​អាជីវកម្ម នៅទូទាំងពិភពលោក។ ប្រតិបត្តិការ EMQ បច្ចុប្បន្នបាន​ត្រូវ​បាន​ប្រើប្រាស់​កាន់​តែ​ទូលំទូលាយ​នៅអឺរ៉ុប ចិន ហុងកុង សិង្ហបុរី ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន វៀតណាម កម្ពុជា ថៃ តៃវ៉ាន់ និងហ្វីលីពីន​ជាមួយ​គម្រោង​ពង្រីក​ដំណើរការ​នៅទីផ្សារ​សំខាន់ៗមួយ​ចំនួន​ទៀត​ដូច​ជានៅនៅមជ្ឈឹមបូព៌ាអាហ្វ្រិក និងអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់ថា សម្រាប់​ជំហាន​ដំបូង​នៃ​ការ​ដាក់​ឲ្យ​ប្រើសេវា EMQ នេះ អតិថិជន​អាច​ធ្វើ​ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ក្នុង​តម្លៃ​ទាប​បំផុតគឺត្រឹមតែ ១០ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ប្រតិបត្តិការ​មួយ​លើក ដោយអតិថិជនអាចមក​ធ្វើ​ប្រតិបត្តិការ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ធនាគារកាណាឌីយ៉ា​តែ​មួយ​សិន​ប៉ុណ្ណោះ។ ក្នុង​ពេល​ឆាប់​ៗ​នេះ​ ធនាគារ​កាណាឌីយ៉ា​នឹង​ពង្រីក​ការ​ផ្ដល់​សេវា​នេះ​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ទៀត​នៅ​លើ​ពិភពលោក។

ក្រៅ​ពី​សេវា​ EMQ បច្ចុប្បន្នធនាគារ​កាណាឌីយ៉ា មាន​ផ្ដល់​ជូន​សេវាផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស​តាម​រយៈ​មធ្យោបាយ​ជាច្រើន​ទៀតដូចជា​សេវា Money Gram, SWIFT, និង​សេវាធនាគារ​តាមទូរស័ព្ទ (Canadia Mobile Banking) ជាដើម ៕

អត្ថបទ ផ្សាយពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម