Connect with us

ព័ត៌មានជាតិ

កសិដ្ឋាន​ចម្ការស្វាយ​៥ ​មាន​សក្ដានុពល​ តាម​លក្ខខ័ណ្ឌ​ភូតគាម​អនាម័យ​ សម្រាប់​នាំចេញ​ទៅ​ចិន​

បានផុស

នៅ

​អគ្គនាយកដ្ឋាន​កសិកម្ម​ក្នុង​ដំណាក់កាល​ទី​១ បាន​បញ្ចប់​ដំណើរការ​ពិនិត្យ និង​វាយតម្លៃ​លើ​លក្ខណៈសម្បត្តិ​របស់​កសិដ្ឋាន​ម្ចាស់​ចម្ការ​ស្វាយកែវ​រមៀត​ ដែល​មាន​សក្ដានុពល​ខ្ពស់ និង​ស្របតាម​លក្ខខ័ណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ចំនួន​០៥ និង​ទីតាំង​វេច​ខ្ចប់​ចំនួន​០១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឲ្យ​ដឹង​ថា ការវាយតម្លៃ​នេះ​ធ្វើឡើង​យោង​លើ​ខ្លឹមសារ​ពិធីសារ​ស្តីអំពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ សម្រាប់​ការនាំចេញ​ផ្លែ​ស្វាយ​កែវ​រមៀត​ស្រស់​ពី​កម្ពុជា​ ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​” ដែល​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា​កន្លងមក អគ្គនាយកដ្ឋាន​កសិកម្ម​បាន​និង​កំពុង​អនុវត្ត​ខ្លឹមសារ​នៃ​ពិធីសារ​នេះ ​ក្នុង​ស្មារតី​យកចិត្តទុកដាក់​ឲ្យ​បាន​សម​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ ដែល​ភាគី​ចិន​បាន​តម្រូវ​។ ​ក្នុងចំណោម​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​បាន​ចំនួន ៤៨​ដែល​អគ្គនាយកដ្ឋាន​ក​សិ​កម្ម​បាន​ទទួល​គិត​ត្រឹម​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ​ មាន​ក្រុមហ៊ុន ម្ចាស់​ចម្ការ និង​សហគមន៍​កសិកម្ម​ ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយ​សរុប​ចំនួន ២៨ ៣៤៥,៧០​ហ​.​ត ដើម្បី​ធ្វើការ​វាយតម្លៃ​លើ​លក្ខណៈសម្បត្តិ​គ្រប់​បែប​យ៉ាង​។

​មន្ត្រី​ដដែល​នោះ​បាន​បញ្ជាក់​បន្ថែម​ថា ភារកិច្ច​ចំពោះ​មុខ អគ្គនាយកដ្ឋាន​កសិក​ម្ម​នឹង​បន្ត​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​បច្ចេកទេស​ដ​ល់​បណ្ដា​ក្រុមហ៊ុន ម្ចាស់​ចម្ការ កសិដ្ឋាន សហគមន៍​កសិកម្ម និង​អ្នក​ពាក់ព័ន្ធ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ ហើយក៏​នឹង​អញ្ជើញ​តំណាង​ក្រុមហ៊ុន​នាំ​ចេញ​ស្វាយ សហគមន៍​កសិកម្ម ម្ចាស់​ចម្ការ និង​មន្ត្រី​ជំនាញ​មកពី​មន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល កំពង់ស្ពឺ តាកែវ កំពត កំពង់ធំ បាត់ដំបង និង​ស្ទឹង ត្រែង​ឲ្យ​ចូលរួម​ ផង​ដែរ​។ មួយវិញទៀត អគ្គនាយកដ្ឋាន​បាន​និង​កំពុង​ចុះ​វាយតម្លៃ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ប្រើ​ទឹក​ក្តៅ (Hot Water Treatment, HWT) និង​ចំហាយ​ទឹក​ក្តៅ (Vapor Heat Treatment, VHT)​ជាដើម​៕

អត្ថបទ៖ ​វ​ត្តី

សូមចុចអាន៖ ផ្ដល់ប្រាក់ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ តាម​រយៈ​ប្រព័ន្ធ​វី​ង ចាប់ផ្ដើម​ពី​ដើមខែ​មករា​ទៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១១ នាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៤ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៧ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម