Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​បាននិងកំពុង​ស្តារឡើងវិញ​នូវ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ផ្លូវ លូ ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ជំនន់​ទឹកភ្លៀង​បាន​បំផ្លិចបំផ្លាញ​

បានផុស

នៅ

ការជួសជុល​កែលំអរ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវថ្នល់​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ជំនន់​ទឹកភ្លៀង បាន​ដំ ណើរការ​យ៉ាងសកម្ម​ ស្របតាម​អនុ​សាស​ន៏​ដ៏​ខ្ពង់ ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ការដឹកនាំ​អនុវត្ត​ដោយផ្ទាល់​ពី​លោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ក្នុងន័យ​ធ្វើអោយ​ប្រសើរ​ឡើងវិញ​នូវ​ហេ​ដ្ឋា​រចនា សម្ព​ន្ធ័​ផ្លូវថ្នល់ ក៏​ដូច​ប្រព​ន្ធ័​លូ​ដែល​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នា​ព្រឹក​ថ្ងៃទី​១៦​ធ្នូ​នេះ​ ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​រដ្ឋបាល​ខណ្ឌមានជ័យ​សហ ការ​ជាមួយ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ជួសជុល​ផ្លូវ​អ្នកឧកញ៉ា​ព្រឹទ្ធាចារ្យ​ហ៊ុន នាង ត​ភ្ជាប់​ពី​កំណាត់​ផ្លូវ ជាតិ​លេខ​២​ទៅ​ផ្លូវ​សម្តេច​តេ​ជោ​ហ៊ុន សែន​(​ផ្លូវ​៦០​ម៉ែត្រ​)​ក្នុងភូមិ​សាស្ត្រ​សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ​ប្រវែង​៤៥០​ម៉ែត្រ មាន​ទទឹង​ចាប់ពី​៨​ម៉ែត្រ​ដល់​១៩​ម៉ែត្រ ។​

លោក​ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹងថា ផ្លូវ​នេះ​ជា​ផ្លូវ អាទិភាព​អាច​រំដោះ​ចរាចរ​បាន​ច្រើន​ពី​ផ្លូវជាតិ​លេខ​២​ទៅ​ផ្លូវ​៦០​ម៉ែត្រ ដោយ​មើល ឃើញ​ចំណុច​នេះ ទើប លោក​ ឃួ​ង ស្រេង បានសំរេច​ឲ្យ​មានការ​ជួសជុល​កែលំអរ ជា​ចាំបាច់​និង​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​

លោក​បន្តថា លក្ខណៈ​នៃ​ការជួសជុល​គឺ​បក កៅស៊ូ​ចាស់​ចេញរួច​ធ្វើ​គ្រឹះ​ថ្មី​ចាក់​បេតុង​និង​ចាក់​កៅស៊ូ​ពីលើ​បេតុង​មួយ​ជាន់​ទៀត ។ អ្វីដែល​ជាការ​លំបាករ​បស់​ក្រុមការងារ​ធ្វើ​ផ្លូវ​នេះ​គឺមាន​ផ្ទះ​ប្រជាពលរដ្ឋ ២​ខ្នង​ដែល​មិនបាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​នៅពេល​ផ្ទះ​ទាំង​២​ខ្នង​នោះ​ប៉ះ​លើ​ចំណីផ្លូវ​ត្រូវ​ពង្រីក​ដោយ​ទាមទា​សំណង​រាប់សែន​ដុល្លា​ដែល​អាជ្ញាធរ​មិន អាច​ដោះស្រាយបាន និង​ធ្វើ​ឧ្យិ​ផ្លូវ​នេះ​មាន​លក្ខណៈ​ ក​.​ដប​ មិនបាន​ពេញ​១៩​ម៉ែត្រ ។​

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៦​ធ្នូ​នេះដែរ ដំណើរការ​ជួសជុល និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ឬ​ស្សី​កែវ​ក៏បាន​ដំណើរការ​ដែរ​។​

លោក​ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ​ ឲ្យ​ដឹងថា ទីតាំង​ដែល​កំពុង​ជួសជុល​នេះ តែង​ទទួលរង​ការ ដក់​ទឹកភ្លៀង​ជាប្រចាំ​ ទើប​កាលពីពេល​ថ្មីៗ​នេះ អាជ្ញាធរ​ខណ្ឌ បាន​បើក​មុខទឹក​មួយកន្លែង​ដើម្បី​នាំ​ទឹកភ្លៀង​ដែល​ដក់​លើផ្លូវ​នេះ ហូរ​ទៅ​ទន្លេ​តាម​ប្រព​ន្ធ័​លូ​មុខកាត់​១​ម៉ែត្រ​កន្លះ​ប្រវែង​២៥០​ម៉ែត្រ​។​

លោក​ប្រធាន​ខណ្ឌ​បញ្ជាក់ថា ការជួសជុល​ផ្លូវ​នេះ​ធ្វើឡើង​ប្រវែង​១១០០​ម៉ែត្រ ចាប់ពី​រោងចក្រ​SKD​ដល់​មុខ​សាលាខណ្ឌ​ឬ​ស្សី​កែវ ដោយ​ជួសជុល​អ៊ុត​កៅស៊ូ និង​ពង្រីក​ផ្លូវ​ឧ្យិ​បាន​ទទឹង​៥​ម៉ែត្រ​បន្ថែម ដើម្បី​សំរួល​ចរាចរ​កុំអោយ​កកស្ទះ​។​

ក្នុងនាម​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ លោក​ជា ពិសី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ​ហ៊ុន សែន ក៏​ដូច​លោក​ ឃួ​ង ស្រេង ដែល​បានសំរេច​ឲ្យ​ធ្វើការ​ជួស ជុល កែលំអរ​ផ្លូវ​ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។​ហើយ​ការងារ​ជួសជុល​កែលំអរ នេះ​នឹង​បន្តធ្វើ​នៅ​គ្រប់​ទីតាំង​ឬ​ផ្លូវ​ដែលមាន​ការខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹងធ្វើ​ការជួសជុល​កែលំអរ​សរុប​២៩​ខ្សែ​ក្នុង ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម