Connect with us

ព័ត៌មានជាតិ

អាមេរិក​ផ្តល់​ហិរញ្ញប្បទាន​បន្ថែមចំនួន ៦៦,២ លាន​ដុល្លារ​សម្រាប់​កម្មវិធី​សុខភាព​សាធារណៈ ការអប់រំ កសិកម្ម និង​បរិស្ថាន នៅ​កម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ សហរដ្ឋអាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍ (USAID) បានផ្តល់​ហិរញ្ញប្បទាន​បន្ថែម ចំនួន ៦៦,២ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​សុខភាព​សាធារណៈ ការអប់រំ កសិកម្ម និង​បរិស្ថាន នៅ​កម្ពុជា​។

ក្នុង​ហិរញ្ញប្បទាន​បន្ថែមចំនួន ៦៦,២ លាន​ដុល្លារ​អាម៉េរិក​នោះ ហិរញ្ញប្បទាន​ចំនួន ៤៣,៣ លាន​ដុល្លារ​អាម៉េរិក សម្រាប់​កម្មវិធី​សុខភាព​សាធារណៈ និង​ការអប់រំ និង​ចំនួន ២២,៩ លាន​ដុល្លារ​អាម៉េរិក សម្រាប់​កម្មវិធី​កសិកម្ម និង​បរិស្ថាន។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍ បាន​បញ្ជាក់​ថា លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី Veena Reddy នាយិកា​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍ (USAID) បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែមចំនួន ៦៦,២ លាន​ដុល្លារ​អាម៉េរិក លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក តាំងពី​ថ្ងៃ ទី​០៨ ខែធ្នូ ឆ្នាំ​២០២០​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ឆ្នាំ​២០២០ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ផ្តល់​ហិរញ្ញប្បទាន ដែល​មាន​ចំនួន​សរុប​ប្រមាណ ១២៨,៧ លាន​ដុល្លារ​អាម៉េរិក ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។ ​គិត​ចាប់ពី​ឆ្នាំ​១៩៩២​មកដល់​ឆ្នាំ​២០១៩ រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ប្រមាណ​១,៥​ពាន់​លាន​ដុល្លារ​អាម៉េរិក សមមូល​នឹង​៦,១០​ភាគរយ​នៃ​ទំហំ ហិរញ្ញប្បទាន​សរុប​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​សុខាភិ​បាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច និង​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ និង​កម្មវិធី​ដោះ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​ឆ្លើយតប​ទៅ​នឹង​អាទិភាព​របស់​រាជរដ្ឋាភិបាល ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២០​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សូម​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង ប្រជាជន​អាម៉េរិក ចំពោះ​ការបន្ត​គាំទ្រ និង ប្តេជ្ញា​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន របស់​ប្រទេស​កម្ពុជា​រហូតមកដល់​បច្ចុប្បន្ន ជាពិសេស​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕
ដោយ ៖ វ​ត្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម