Connect with us

ព័ត៌មានជាតិ

សង្វៀន​ជល់​មាន់មួយ​កន្លែង​ ប្រមូល​ផ្តុំគ្នា​យ៉ាងច្រើន​នាក់​បង្ក​ហានិភ័យ​ដល់​សហគមន៍​ក្នុង​ការ​ចម្លង​មេរោគ​កូ​វីដ​១៩

បានផុស

នៅ

បាត់ដំបង ​៖​ បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ខ្សឹប​ឲ្យ​ដឹង​ថា ទីតាំង​ជល់​មាន់​១​នេះ​ស្ទើរ​រៀងរាល់ថ្ងៃ​ តែង​មាន​អ្នកលេង​មក​ជួប​ជុំ​គ្នា​ច្រើន​ ហើយ​ជាង​នេះ​ទៅ​ទៀត​នោះ​ ពួកគាត់​សង្កេតឃើញ​ម្ចាស់​ទីតាំង​បាន​កំណត់​យក​២​ថ្ងៃ​ក្នុង​១​អាទិត្យ ​គឺ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​សុក្រ​ដែល​ជា​ថ្ងៃ​ប្រកួត​ពិសេស​មាន​មនុស្ស​មកពី​គ្រប់ទិសទី​ជួបជុំ​ប្រមូល​ផ្តុំ​គ្នា​រាប់​រយ​នាក់​គួរ​ណាស់​សមត្ថកិច្ច​ដែន​មិន​រំលង​នោះទេ​។

ព្រោះ​ទីតាំង​ជល់​មាន់​១​នេះ​ ឋិត​នៅ​ចំណុច​ភូមិ​អូរ​ក្រសាំង ​ឃុំ​តា​ប៉ុន​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ដោយ​ក្នុង​មួយថ្ងៃ​ជល់​៣​លើក​ ខ​ណៈ​ដែល​ទីតាំង​សង្វៀន​នេះ​បាន​កើតមានឡើង​យូរ​ខែ​មក​ហើយដោយ​មិនដែល​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​ឬ​សមត្ថកិច្ច​ជំនាញ​ណា​ចុះ​មក​ធ្វើការ​បង្ក្រាប​ឡើយ​នេះ​បើ​យោង​តាម​ប្រភព​ដដែល​ខាងលើ​បាន​អះអាង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ដដែល​ក៏ដូចជា​ប្រជា​ក្នុង​សហគមន៍​បាន​លើកឡើង​ស្រដៀង​គ្នា​ថា ទីតាំង​ជល់​មាន់​មួយកន្លែង​ដែល​ដំណើរការ​ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ដែល​បើក​លេង​នៅ​ចំណុច​ខាងលើ​នេះ​ហើយ​មាន​អ្នកលេង​និង​ឈ​មើល​រាប់រយ​នាក់​បែបនេះ​បាន​កំពុង​បង្ក​ហា​នី​ភ័យ​ខ្ពស់​ដល់​ប្រជា​សហគមន៍​ដោយ​ក្រុម​នេះ​បាន​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​នៅក្នុង​ដំណាក់​កាលដែល​ប្រទេសជាតិ​កំពុង​ជួប​វិបត្តិ​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​ម្យ៉ាងទៀត​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​។

ទាក់ទិន​ទៅ​នឹង​ប្រតិកម្ម​ពី​ប្រជា​សហគមន៍​ទៅលើ​វង់ល្បែង​ស៊ីសង​ជល់​មាន់​ដែល​ជា​កន្លែង​មនុស្ស​ប្រមូលផ្តុំ​ច្រើន​ខាងលើនេះ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែធ្នូ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សាត​ គឹម​សាន​ស្នងការ​នគរបាល​ខេត្តបាត់ដំបង ​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័​ត៌មាន​ថា ​លោក​នឹង​ចាត់​ឱ្យ​ជំនាញ​ចុះទៅ​មើល​។

ចំណែក​លោក​ស៊ុន សុវណ្ណ ​ជា​អធិការ​នគរបាល​ស្រុក​សង្កែ​ឯណោះ​វិញ​បាន​ប្រាប់​ថា​ ករណីនេះ​លោក​មិនបាន​ដឹង​ទេ​ ព្រោះ​អ្នក​ញៀន​លេងល្បែង​អ្វីមួយ​តែងតែ​លួច​លេង​លោក​នឹង​ឲ្យ​លោក​អធិការរង​ចុះទៅ​មើល​ហើយ​ធ្វើការ​បង្ក្រាប​តែម្តង​បើ​ឃើញ​បន្ត​ការ​លេង​ទៀត​៕
ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម