Connect with us

ព័ត៌មានជាតិ

រំលឹក​ម្តង​ទៀត អ្នក​ចូល​ហាង Hidden Coffee ផ្លូវ ២០០២ សូម​ទៅ​ធ្វើ​តេស្ត​ជា​បន្ទាន់

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​ក្រើន​រំលឹក​អ្នក​ចូល​ហាង​កាហ្វេ Hidden Coffee នៅ​ផ្លូវ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ សូម​ប្រញាប់​ទៅ​ធ្វើ​តេស្ត​ជា​បន្ទាន់។ ការ​ក្រើន​រំលឹក​ជា​ថ្មី​នេះ ក្រោយ​បុរស​ម្នាក់​មាន​វីរុស​កូវីដ ១៩ (មុន​ពេល​រកឃើញ​មាន​វិរុស​កូវីដ ១៩) បាន​ចូល​ទៅ​ទទួល​ទាន​កាហ្វេ​នៅ​ទី​នោះ​នៅ​ថ្ងៃ ០៤ ធ្នូ ២០២០ វេលា​ម៉ោង ១៥ ៣០ នាទី ដល់​ម៉ោង ១៦ ០០​នាទី​រសៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាល​សូម​អំពាវ​នាវ​បង​ប្អូន​ដែល​ដឹង​ខ្លួន​ពាក់ព័ន្ធ រួសរាន់​ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ និង​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​ឲ្យ​គ្រប់ ១៤ ថ្ងៃ និង​តាមដាន​សុខភាព​ឲ្យ​បាន​ហ្មត់ចត់​បំផុត។

ការ​ផ្ទុះព្រឹត្តិការណ៍​ឆ្លងក្នុង​សហគមន៍ ២៨ វិច្ឆិកា អាជីវកម្ម​ជា​ច្រើន​ត្រូវ​បិទ​ទ្វារ។ ក្រសួង​សុខាភិបាល​បាន​ស្រាវជ្រាវ​រក​ដាន​អ្នក​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​តេស្ត​ ការពារ​ការ​ចម្លង​ចូលក្នុង​សហគមន៍។ ​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ថា ស្ថានភាព​ការ​ឆ្លង​ក្នុង​សហគមន៍​ពេល​នេះ​អាច​គ្រប់គ្រង​បាន តែ​មិន​ទាន់​អាច​បញ្ចប់​នៅ​ឡើយ​ទេ។ ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​ ២៨ វិច្ឆិកា មាន​អ្នក​ឆ្លង​ ៤១ នាក់ ហើយគិត​ត្រឹម​ថ្ងៃ ១៧ ធ្នូ ២០២០ អ្នក​ជា​សះស្បើយ ១៣ នាក់​បាន​ចាក​ចេញ​​ពី​មន្ទីរពេទ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម