Connect with us

ព័ត៌មានជាតិ

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ៖ ឆ្នាំ​សិក្សា​ថ្មី​ នៅ​តែ​បន្ត​​អនុវត្ត​​គោលការណ៍​សិក្សា​តាម​បែប​ចម្រុះ​

បានផុស

នៅ

ក្នុង​បទ​សម្ភាសន៍​នៅ​ព្រឹក​នេះ​ឯកឧត្ដម រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​ថា បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ក្រសួង​នៅ​តែ​បន្ត​អនុវត្ត​ប្រព័ន្ធ​សិក្សា​បែប​ចម្រុះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​បញ្ជាក់​ថា ក្រសួង​យល់​ពី​ការ​ព្រួយ​បារម្ភ​របស់​អាណាព្យាបាល​និង​សិស្សានុសិស្សចំពោះគុណភាព​សិក្សា តែ​ក្នុង​បរិបទ​ជំងឺ​កូវីដ ១៩ ការ​បើក​ថ្នាក់​រៀន​​មិន​អាច​ដំណើរការ​​ជា​ធម្មតា​បាន​​នៅ​ឡើយ​ទេ ដោយសារ​កម្ពុជា​និង​ពិភពលោក​នៅ​ប្រឈម​វិបត្តិ​ជំងឺ​កូវីដ​ និង​​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ២៨ វិច្ឆិកា​ក៏នៅ​មិន​ទាន់​បញ្ចប់​ដែរ។

តាម​អ្នកនាំ​ពាក្យ​ឆ្នាំ​សិក្សា ២០២០ និង ២០២១ ថ្នាក់​​សិក្សា​ទាំងអស់​នឹង​នៅតែ​អនុវត្តការបង្រៀន តាមវិធីសាស្រ្ត​សិក្សាបែប​ចម្រុះ រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះតាមតម្រូវការជាក់ស្តែង។

ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចផ្អាកដំណើរការសាលារៀននៅ​ឆ្នាំ​សិក្សា​២០១៩-២០២០ ដើម្បី​ទប់ស្កាត់​ការ​រាលដាលនៃជំងឺកូវីដ១៩។ ក្នុងពេលបិទសាលារៀន ក្រសួងអប់រំបានដាក់ចេញយន្តការសិក្សាពីចម្ងាយជាច្រើនទម្រង់សម្រាប់សិស្សនិស្សិត។ ជាមួយ​គ្នានេះ ក្រសួង​ក៏​ប្រកាស​បញ្ចប់ឆ្នាំ​សិក្សា ដោយ​សម្រេច​ឲ្យ​​សិស្ស​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​បឋម​​ភូមិ និង​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៩-២០២០ ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​មិន​ប្រកាស​និទ្ទេស។ ការ​សម្រេច​នេះធ្វើ​ឡើង​ក្រោយ​ប្រមុខរដ្ឋាភិបាល ​បាន​ស្នើ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន​និង​កីឡា ​ឲ្យ​សិស្ស​ដែល​ត្រូវ​ប្រឡង​ឆ្នាំ​នេះ​ជាប់​ដោយ​​ស្វ័យ​ប្រវត្តិ ។

សម្តេច​លើក​ឡើង​ថា វិបត្តិ​កូវីដ​មិនទាន់​អាច​ដឹង​បញ្ចប់​នៅ​ពេល​ណា​ទេ។ “​បើ​វា​លំបាក​ពេក ឲ្យ​សិស្ស​បាក់ឌុប​ជាប់​ទាំងអស់​គ្នា​ទៅ”។ សម្តេច​ថ្លែង​បញ្ជាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម