ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ជាង៤០គីឡូក្រាម ត្រូវបាន​មន្ត្រី​ជំនាញ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ជាង៤០គីឡូក្រាម ត្រូវបាន​មន្ត្រី​ជំនាញ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ

Published

on

នៅ​ថ្ងៃ​ទី​១៧ ខែ​ឆ្នូ ឆ្នាំ​២០២០នេះ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ការ​សហការ​ពី​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ធ្វើការ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​គ្រឿង​ឧបភោគ បរិភោគ នៅ​ផ្សារ​សំរោង ស្ថិត​ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ក្នុង​សកម្មភាព​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បា​នធ្វើ​ការវិភាគ​បឋម​រក​សារ​ធាតុគីមី​ហាមឃាត់​នៅ​លើ​គំរូ​ចំនួន១០​គំរូ រួមមាន​៖ នំ​បញ្ចុក ស្ពៃ​ជ្រក់​(០២​គំរូ​) ខ្ញី​ហាន់​រួច សណ្ដែកបណ្ដុះ ជ្រក់​ទំពាំង ពពុះ​សណ្ដែក​ សរសៃ​បាញ់​កាញ់ និង​អំបិល​(០២​គំរូ​) ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើអោ​យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​បា​ន​ធ្វើការ​ត្រួត​ពិនិត្យរ​ក​ភា​ពមិន​អនុលោម​នៅ​លើ​សម្បក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផង​ដែរ ។​

ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មួយចំ​នួន​រួមមាន​៖

-​ទឹក​សណ្ដែក​កូនក្មេង​ចំនួន៦៦​ប្រអប់​តូច x ១២៥​មី​លី​លីត្រ ស្មើនឹង ៨.២៥​លីត្រ​

– ទឹកក្រូច​ដប​តូចចំនួន ៤៨​ដប ស្មើនឹង ១៥.៣៦​លីត្រ​

– ប្រហិត​ហ​ត​ដក​ចំនួន ០៤​កញ្ចប់ ស្មើនឹង ៤​គីឡូក្រាម​

– ប្រហិត​សាច់គោ និង​សាច់ជ្រូក ចំនួន ១៥​ថង់ ស្មើនឹង ១៥ គីឡូក្រាម​។​

បន្ទាប់មក​មន្ត្រី​ជំនាញ​បា​នធ្វើ​កំណត់ហេតុ​ដកហូត​ផលិតផល​ទាំងនោះ មក​រក្សាទុក​ដើម្បី​ដុត​កម្ទេច​ចោល​តាម​នីតិវិធី​។ ទន្ទឹម​នឹង​នោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់​ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តី​ពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផ​​លប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែមទៀត​៕

អត្ថបទ ​៖ ​ចាន់ ធី​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services