Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច​ ឯកភាព​ កិច្ចសហការ​លើ​ការ​ជួយ​ជនអនាថា​ និង​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​ នៅ​កម្ពុជា​​

បានផុស

នៅ

​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​សុខុមាលភាព​សង្គម​ នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា​ បាន​ស្វាគមន៍​និង​សាទរ​ទាំងស្រុង​ចំពោះ​អង្គការ​ទស្សនៈ​ពិភព​លោក​តំបន់​ភ្នំពេញ នូវ​កិច្ចសហការ​លើ​ការ​ជួយ​ជនអនាថា និង​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​របស់​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ​ខណៈ​ពេល​ជួប​ជាមួយ​លោក ជា សុភាព ប្រធាន​អង្គការ​ទស្សនៈពិភពលោក​តំបន់​ភ្នំពេញ​ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ផែនការ​សហការ​លើ​ការ​ជួយ​ជនអនាថា និង​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​នៅ​បន្ទប់​ព្រះសីហនុ​នៃ​នាយកដ្ឋាន​សុខុមាលភាព​សង្គម​កាល​ពី​ម្សិល​មិញ​។​

​លោក ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​បាន​ថ្លែង​ថា កិច្ច​ជំនួប​ជាមួយ​លោក ជា សុភាព ប្រធាន​អង្គការ​ទស្សនៈពិភពលោក​តំបន់​ភ្នំពេញ គឺ​បានផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​សំខាន់​មួយ​ ដើម្បី​ពិភាក្សា​លើ​ផែនការ​សហការ​លើ​ការ​ជួយ​ជនអនាថា និង​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន ហើយ​ក៏​ស្រប​ទៅ​នឹង​ទិសដៅ​ក្រសួង​សង្គមកិច្ច​ បាន​អនុវត្ត​ជា​រៀង​រហូត​មក​ក្រោយ​មាន​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម