Connect with us

ព័ត៌មានជាតិ

បេក្ខជន​ និង​អាណាព្យាបាល​គាំទ្រ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ជាប់​បាក់​ឌុប​ទាំងអស់គ្នា​

បានផុស

នៅ

​​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ​អាណាព្យាបាល​និង​បេក្ខជន​ប្រឡង​បាក់​ឌុប​បាន​សំដែង​នូវ​ការ គាំទ្រ​ចំ​ពោះ​រា​ជរដ្ឋា​ភិបាល​ និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ដែល​បា​នអនុញ្ញាត​ឲ្យ​បេក្ខជន​ប្រឡង​ឌី​ប្លូ​ម​និង​បាក់​ឌុប​ ជាប់​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិន​មាន​ការ​ប្រឡង​។​

លោក ហេង វ៉ា​ន់ដា ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បានមាន​ប្រ​សាសន៍​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​នេះ​ថា ​«​ការអនុញ្ញាត​ឲ្យ​សិស្ស​ប្រឡង​ជាប់​ដោយ​ស្វ័យប្រវត្តិ​គឺសម​ស្រប​ណាស់​ សម្រាប់​ប្រទេស​យើង​ស្ថិត​ក្នុង​សម័យ​កូ​វីដ​នេះ​។​ ហើយ​ការ​ឲ្យ​ជាប់​ទាំង​​អស់គ្នា​ហ្នឹង​ក៏​ជា​ក្តី​មហាករុណា​ដ៏​វិសេសវិសាល​របស់​ស​ម្តេច​នាយករ​ដ្ឋ​មន្ត្រី​របស់​យើង​ហើយ​ដែល​លោក​បាន​អនុគ្រោះ​លើ​បញ្ហា​ហ្នឹង​»​។​

លោក​បាន​បន្ត​ថា​ ​សមាគម​គាំទ្រ​ជានិច្ច​ចំពោះ​ការ​ប្រឡង​បាក់​ឌុប​ថ្នា​ក់ជាតិ​នេះ​ ព្រោះ​យើ​ង​យល់​ច្បាស់​ថា ​ការ​ចំណាយ​ថវិកា​តិច​ទ​ទួលបាន​ផល​ច្រើន​។​

លោក​បាន​ប​ន្តទៀតថា​ «​ក្នុង​សម័យ​ឯក​ឧត្តម ​ហ​ង់​ ជួនណា​រ៉ុ​ន​ ទៀត​លោក​បា​នធ្វើ​បាក់​ឌុប​គឺ​ល្អ​ហ្មង​ខ្ញុំ​នៅតែ​គាំទ្រ​អីចឹង​។​ ប៉ុន្តែ​ធ្វើ​ម៉ិ​ច​សម័យ​កូ​វីដ​១៩​ យើង​មិន​អាច​ប្រឡង​កើត​ យើង​មិ​នអា​ច​ពន្យា​ៗ​បន្ត​ទៀត​បានទេ​»​។​

លោក​បាន​លើក​ឧទាហរណ៍​មក​ប​ញ្ជាក់ថា ​ឧបមា​ថា​ក្រសួង​ធ្វើ​ស្រាប់តែ​ផ្ទះ​កូ​វីដ​១៩​ តើ​អ្នក​ណា​ជា​អ្នកទទួលខុសត្រូវ ​គឺ​រដ្ឋាភិបាល​ដដែល​ទេ​។​គ្រាន់តែ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​០៣​វិ​ច្ឆិ​កា​ និង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​លើក​ឡើងថា​​«​សូម​ចាត់ទុកជា​ឆ្នាំ​ស៊យ​សម្រាប់​បេក្ខជន​យើង​តែ​ជា​ថ្នូរ​មកវិញ​នូវ​សេចក្តី​សុខ​សម្រាប់​ឪ​ពុកម្តាយ​បងប្អូន​បាន​ជួបជុំគ្នា​សង្គម​ខ្មែរ​ប្រទេសជាតិ​ទាំង​មូល​បាន​សុខ​នៅ​មិនទាន់​មាន​ស្លាប់​ដោយសារ​កូ​វីដ​១៩​នៅឡើយ​ទេ​នៅ​ស្រុក​គេ​មាន​ស្លា​ប់​ច្រើន​។​សូម​អាណាព្យាបាល​និង​សិស្ស​មេត្តា​យល់យោគ​»​។​

កញ្ញា​ អ៊ី​ម ស្រី​ម៉ី រៀន​នៅ​សាលា​វិទ្យាល័យ​ ហ៊ុន សែន​ អង្គស្នួល​ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​ «​ចំពោះ​ខ្ញុំ​ផ្ទាល់​យល់ថា​ ការសម្រេច​ឲ្យ​បេក្ខជន​ប្រឡង​ជាប់​ដោយ​ស្វ័យប្រវត្តិ​នេះ​ក៏​ជា​ជម្រើស​ត្រឹមត្រូវ​ដែរ​ព្រោះ​ស្ថានភាព​ប្រទេស​កំពុងតែ​តានតឹង​ រដ្ឋាភិបាល​សម្រេច​បែប​នេះ​ក៏​ព្រោះតែ​គិ​តពី​សុវត្ថិភាព​របស់​សិស្សានុសិស្ស​ជា​ចំ​បង​ ណាមួយ​ក៏​ជា​ជម្រើស​ដ៏​សមស្រប​សម្រាប់​សិស្សានុសិស្ស​រួម​ទាំងរដ្ឋា​ភិបាល​»​។​

យ៉ាងណាក៏ដោយ​កញ្ញា​យល់ថា​ការសម្រេច​បែបនេះ​ ក៏មា​ន​ការប៉ះ​ពាល់​ដល់​ផ្លូវចិត្ត​របស់​សិស្ស​ដែល​ខំ​រៀន​មួយ​ចំនួន​ដែរ​ ព្រោះ​ពួកគាត់​មិនបាន​ដឹង​ពី​សមត្ថភាព​ដែល​ខំ​រៀន​អស់​រយៈពេល​១២​ឆ្នាំមិន​បាន​ទ​ទួល​ល​ទ្ធផ​ល​ដែល​រំពឹង​ទុក​។​

ចំណែក កញ្ញា សេង សុវណ្ណនី​កា ​រៀន​នៅ​វិទ្យាល័យ​ព្រែក​ដំបូក​ ស្រុក​ស្រី​សន្ធរ​ខេ​ត្តកំពង់ចាម​ បាន​សំដែង​ការ​រីក​រីក​រា​យ​ ចំពោះ​សិស្ស​ផ្សេងៗ​ទៀត​ដែល​បាន​ជាប់​ទាំង​អស់គ្នា​។​ កញ្ញា​បាន​បន្ត​ថា​«​វា​ត្រូវតែ​អីចឹង​ហើយ​ឲ្យ​ធ្វើ​ម៉ិ​ច​បើ​មាន​បញ្ហា​កូ​វីដ​១៩»​។​

​រីឯ​អាណាព្យាបាល​មួ​យ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ បា​នលើកឡើង​ស្រដៀង​គ្នា​ថា​ រដ្ឋា​ភិ​បា​ល​ឲ្យ​ជាប់​ទាំង​អស់គ្នា​ ក៏​ជា​ការ​ល្អ​ប្រសើរ​ដែរ ​ព្រោះ​បញ្ហា​កូ​វី​ដ​១៩ ​នៅ​មិនទាន់​ចប់​នៅឡើយ​ បើ​នៅតែ​បន្ត​ព​ន្យា​ទៀត​នោះ​ក៏​មិនកើត​ដែរ​។​ដូចនេះ​មានតែ​ឲ្យ​ជាប់​ទាំងអស់​គ្នា​ទៅ​​ហើយ​ស្វែងរក​សាលារៀន​រៀន​រៀង​ៗ​ខ្លួន​ទៅ​។​

កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ​ឆ្នាំ​២០២០​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានសម្រេច​ឱ្យ​បេក្ខជន​បាក់​ឌុប និង​ឌី​ប្លូ​ម​ឆ្នាំនេះ «​ជាប់​ស្ថាពរ​ទាំងអស់​»តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ស​ម្តេច​តេ​ជោ​នាយ​ករដ្ឋមន្ត្រី ប៉ុន្តែ​មិន​មាន​ការកំណត់​និទ្ទេស​ទេ​៕

​អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម