Connect with us

ព័ត៌មានជាតិ

សែលកាត ប្រកាសតែងតាំង ចាន់ រតនា ជាទូតសុឆន្ទៈ ក្រោយចាប់ដៃគូសហការជាមួយ ONE Championship

បានផុស

នៅ

កាលពីខែសីហា ២០២០ កន្លងទៅនេះ ក្រុមហ៊ុនសែលកាត បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តជាមួយ ONE Championship™ (ONE) ដែលជាស្ថាប័នសារព័ត៌មានកីឡាអន្តរជាតិធំជាងគេបំផុតនៅក្នុងទ្វីបអាស៊ី។ ជាមួយគ្នានេះដែរ លោក ចាន់ រតនា ដែលជាកីឡាករឆ្នើមរបស់កម្ពុជាក៏បានប្រកាសជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនសែលកាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងនេះ គឺជាកិច្ចសហការដំបូងគេបង្អស់របស់ ONE នៅក្នុងប្រទេសកម្ពុជា ដោយភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីចែករំលែកនូវសិល្បៈក្បាច់គុនចម្រុះ និងព័ត៌មានកីឡាដ៏សំបូរបែបជាច្រើនទៀតរបស់ ONE Championship ជូនដល់អ្នកគាំទ្រនៅទូទាំងប្រទេសកម្ពុជា។

អ្នកគាំទ្រសិល្បៈក្បាច់គុនចំរុះរបស់ ONE នឹងត្រូវបានកម្សាន្តជាមួយនឹងមាតិកាព័ត៌មានក្នុងស្រុក ព័ត៌មានវីដេអូខ្លីៗ ព័ត៌មានទូទៅ និងព្រឹត្តិការណ៍កីឡាសំខាន់ៗ ក៏ដូចជាបទអត្ថាធិប្បាយជុំវិញព្រឹត្តិការណ៍កីឡាផ្សេងៗជាច្រើនទៀតផងដែរ ដោយចូលទៅកាន់ Cellcard App តាយរយៈតំណរ http://onelink.to/cellcardkh ។

អត្ថបទ ផ្សាយពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម