សិស្សបាក់ឌុប ២០១៤​ ចាំ​មិន​ភ្លេច​ ទឹកភ្នែក​ក្រៅ​របង​សាលា ជំនាន់​រដ្ឋមន្ត្រី​ហង់ ជួនណារ៉ុន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សិស្សបាក់ឌុប ២០១៤​ ចាំ​មិន​ភ្លេច​ ទឹកភ្នែក​ក្រៅ​របង​សាលា ជំនាន់​រដ្ឋមន្ត្រី​ហង់ ជួនណារ៉ុន

Published

on

ក្រោយ​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា​ក្នុង​អណ្ណតិ​ទី ៥ ក្នុង​ឆ្នាំ ២០១៣ ឯកឧត្ដម​ហង់ ជួន​ណារ៉ុនបាន​កែប្រែ​កំណត់ត្រា​អវិជ្ជមាន​លើ​វិស័យ​អប់រំ​ ដែល​កើត​ឡើង​យ៉ាង​ចាក់ស្រេះ​រាប់​សិប​ឆ្នាំ​ក្នុង​ការ​គិត​របស់​មជ្ឈដ្ឋាន​ទូទៅ ទៅ​លើ​ការ​ប្រលង​បញ្ចប់​ការ​សិក្សា​របស់​សិស្ស​​ប្រឡង​បាក់ឌុប​ ដែល​តែង​មាន​ការ​ចោទ​ប្រកាន់​ពី​ការ​ស៊ី​សំណូក ការ​បែក​ធ្លាយ​វិញ្ញាសា និង​កើត​មាន​រឿង​មិន​ប្រក្រតី​ជា​ច្រើន​ទៀត។

ព្រឹត្តិការណ៍​ដ៏​ធំ​ពីរ​បាន​បង្ក​ការ​ចាប់​អារម្មណ៍ និង​ការ​វាយ​តម្លៃ​ខ្ពស់​កើត​ឡើង​ជំនាន់​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន

>ឆ្នាំ​២០១៤ ក្នុង​តួនាទី​ជា​រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន​និង​កីឡា លោក​ដឹកនាំ​ការ​ប្រឡង​បាក់ឌុប​ដោយ​បង្កើត​ពាក្យ​ស្លោក អ្នក​ចេះ​ជាប់ ពី​ការ​ប្រឡង​មិន​បើក​​ចម្លង មក​ធ្វើ​ដោយ​ពឹង​ផ្អែកលើ​សមត្ថភាព​ខ្លួន​ឯង។ ក្នុង​ឆ្នាំ​ដំបូង​នោះ​លទ្ធផល​សិស្ស​ជាប់​ស្ថិត​ក្នុង​កម្រិត​មិន​ដល់ ៥០ភាគរយ​ក្នុង​ចំណោម​បេក្ខជនដែល​បាន​ចូលរួមប្រឡងទាំងអស់។

​បេក្ខជន​ប្រឡង​នៅ​ទូទាំង​ប្រទេសកាល​នោះ​សរុប​មាន​ចំនួន​ ៨៩ ៩៣៧​នាក់ អ្នក​ជាប់​មាន​តែ​ ២៣ ១២៦​នាក់ ស្មើ​នឹង ២៥,៧២% ប៉ុណ្ណោះ​។ វា​គឺ​ជា​ឆ្នាំ​ដំបូង​នៃ​កំណែ​ទម្រង់​ទៅ​លើ​ការ​ប្រឡង​បាក់ឌុប ហើយ​ក៏​មានការ​តវ៉ា​ដោយសារ​វិធានការ​របស់​ក្រសួង​អប់រំ​អនុវត្ត​តក់ក្រហល់ពេក រហូត​មាន​ការ​​រៀបចំ​ការ​ប្រឡង​ជា​លើក​ទី​២ នៅ​ក្នុង​ឆ្នាំ​ដដែល ហើយ​លទ្ធផល​ដែល​ទទួល​បាន​គឺ​មាន​អ្នក​ជាប់ ១២ ១៩៩​នាក់ ស្មើ​នឹង ១៧,៩៤% ក្នុង​ចំណោម​បេក្ខជន​ប្រមាណ​ជាង ៦​ម៉ឺន​នាក់

>ឆ្នាំ​សិក្សា​២០១៩-២០២០ សិស្ស​ថ្នាក់​ទី ៩ និង ១២ ប្រកាស​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ

ក្នុង​ប្រវត្តិសាស្រ្ត​​មិន​ធ្លាប់​មាន លទ្ធផល​ការ​ប្រឡង​បញ្ចប់​សិក្សា​ថ្នាក់​បឋមភូមិ (ទី៩) និង​ទុតិយភូមិ (ទី១២) សម្រេច​ឲ្យសិស្ស​​ជាប់​ជា​ស្វ័យប្រវត្តិ។

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​វិស័យអប់រំ សម្រាប់​ការ​ប្រឡង​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យាល័យ​នា​ឆ្នាំ​សិក្សា​២០១៩-២០២០ ត្រូវ​បាន​លុប​ចោល​ ហើយ​សិស្ស​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​មិន​ប្រកាស​និទ្ទេស។

ការ​សម្រេច​ចុងក្រោយ​នេះ ក្រោយ​ក្រសួង​អប់រំ​បាន​ធ្វើ​ការ​ពន្យារ​ពេល​ប្រឡង​ម្តង​ជា​ពីរ​ម្តង​ ស្រប​ពេល​វិបត្តិ​ជំងឺ​កូវីដ នាំ​ឲ្យ​បិទ​សាលា​រៀន ឬ​រឹតត្បិត​ក្នុង​ការសិក្សា​ក្នុង​ថ្នាក់​៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ2 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ4 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ4 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services