Connect with us

ព័ត៌មានជាតិ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ៖ ការ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​ខាង​អាណាចក្រ និង​ខាង​ពុទ្ធចក្រ គឺជា​កត្តា​មិនអាច​ខ្វះ​បាន

បានផុស

នៅ

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​បែបនេះ ខណៈ​លោក​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា អគារ​រដ្ឋបាល និង​ពិធី​ប្រគេន​-​ប្រគល់​សញ្ញាបត្រ​បរិញ្ញាបត្រ នៃ​ពុទ្ធិក​សាកលវិទ្យាល័យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ស្ថិតក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្ត​កំពង​ចាម នា​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងឱកាស​នោះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​ការរីកចម្រើន​ជា​លំដាប់​របស់​ពុទ្ធិ​កសាក​ល​វិទ្យាល័យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បានចាប់ផ្តើម​បើក​ដំណើរការ​នៅក្នុង​ឆ្នាំ​២០០៨ ដើម្បី​បណ្តុះបណ្តាល​ធនធាន​សម​ណ​និស្សិត និង​និស្សិត ទាំង​កម្រិត​ឧ​ត្ត​មសិ​ក្សា និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា ដែល​មកដល់ពេលនេះ មានការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា​ជា​បន្តបន្ទាប់ ដើម្បី​បំពេញតម្រូវការ​ក្នុងការ​បណ្តុះ បណ្តាល​សមណ​និស្សិត និង​និស្សិត ដែល​បន្ត​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ការបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​ខាង​អាណាចក្រ និង​ខាង​ពុទ្ធចក្រ គឺជា​កត្តា​មិនអាច​ខ្វះ​បាន ដោយ​ប្រៀបបាន​ទៅនឹង​មនុស្ស​ដែល​មានតែ​ជីវិត និង​កាយសម្បទា គឺ​មិនទាន់​គ្រប់គ្រាន់​ពេញលក្ខណៈ​នៅឡើយ​ទេ ហើយ​ជាការ​ចាំបាច់​ណាស់​ដែល​ត្រូវបំពេញ​ដោយ​ចំណេះវិជ្ជា និង​កត្តា​គុណធម៌ សីលធម៌​បន្ថែមទៀត​។

​ក្នុងន័យនេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​អះអាងថា សាសនា​ក៏បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ផុសផុល​នៅក្នុង​ការអប់រំ​បណ្តុះ​គំនិត និង​ការ​សាប​ព្រួស​ចំណេះដឹង ព្រមទាំង​ការអប់រំ​កាយ វាចា ចិត្ត ដើម្បី​លើកកម្ពស់​គុណធម៌ និង​សីលធម៌​សង្គម ដែលជា​ផ្នែក​មួយ​ដ៏​សារៈសំខាន់​សម្រាប់​ភាពសុខដុមរមនា​រប​ស់​សង្គមជាតិ​កម្ពុជា​។ លោក​ថា សច្ចភាព​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក្រោយ​ឆ្នាំ​១៩៧៩ ដែល​បង្ហាញ​ចេញ​តាមរយៈ​ការរស់រាន​ឡើងវិញ​លើ​គ្រប់​វិស័យ​។ ជាក់ស្តែង គឺ​នៅក្នុង​វិស័យ​ពុទ្ធិកសិក្សា​នេះ ដែល​រហូតមកដល់​ស​ព្វ​ថ្ងៃ មាន​សាលា​ពុទ្ធិកសិក្សា​សរុប​នៅ​ទូទាំងប្រទេស​ប្រមាណ​ជិត​១.៥០០ សាលា គឺ​ពិតជា​បានផ្តល់​នូវ​យុត្តិធម៌​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​គ្រប់ការ​បោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ដែរថា គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈកាល​ជាង​៤០ ឆ្នាំ​មកនេះ បានសម្រេច​នូវ​ស្នាដៃ និង​សមិទ្ធផល​យ៉ាង​ធំធេង នៅក្នុង​ការបណ្តុះបណ្តាល​កសាង​ធនធានមនុស្ស​បម្រើឱ្យ​សេចក្តីត្រូវការ​របស់​ស​ង្គ​ម​ជាតិ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​។ ពិតណាស់ គឺមាន​កត្តា​២​យ៉ាងសំខាន់ៗ ដែលនាំឱ្យ​សម្រេចបាន​នូវ​ជោគជ័យ​នេះ ហើយ​តទៅ​អនាគត​ទៀត កត្តា​ទាំង​២​នេះ ក៏​នឹង​បន្ត​ឋិត​នៅ​ដោយ​ឥត​ប្រួល​ប្រែ​៖

​ទី​១. រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ច្បាស់លាស់ និង​ត្រឹមត្រូវ ដោយបាន​ចាត់​វិស័យ​អប់រំ​ជា​វិស័យ​អាទិភាព​ខ្ពស់​ជាងគេ ហើយ​បាន​ចាត់តាំង​អនុវត្ត​គោលនយោបាយ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​និង​ទី​២. ការគាំទ្រ​ជឿជាក់ និង​ការចូលរួមចំណែក​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ក៏ដូចជា​ការចូលរួម​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រួមទាំង​វិស័យ​ឯកជន និង​សប្បុរសជន​នានា ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​រួបរួមគ្នា​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្នុង​បុព្វហេតុ​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​ការកសាង​សមិទ្ធផល​នានា ដែល​បម្រើឱ្យ​សេចក្តីត្រូវការ​ក្នុង​កិច្ចការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម