Connect with us

ព័ត៌មានជាតិ

​អភិបាល​ក្រុង​ដូនកែវ ទុក​ពេល​ប្រាំ​ថ្ងៃ​ដល់​ម្ចាស់​ទីតាំង​ស្តុក​អេតចាយ​

បានផុស

នៅ

លោក កង អាណាន់ អភិបាល​ក្រុង​ដូនកែវ ខេត្ត​តាកែវ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានកោះប្រជុំជា​មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ​ថែម​ទាំងមានការ​ចូលរួម​សហការ​ផងដែរ ពីម្ចាស់ទីតាំងអេតចាយ ដែល​យកចំណី​​ផ្លូវសាធារណ​ស្តុក​ទំនិញធ្វើឲ្យប៉ះ​ពាល់​សោភណភាព​ផ្លូវ និង​ពិបាក​ធ្វើចរាចរ​។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងស្តុកអេតចាយនេះ ​ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលបានដាក់​ទំនិញ​ខ្លួន​សំពីងសំពោង​ពាស​ពេញផ្លូវ​ធ្វើឲ្យបាត់បង់​សោភណភាព​ និងកក​ស្ទះចរាចរណ៍​ និងធ្លាប់ត្រូវបាន​មហាជន​ធ្វើការរិះគន់មិន​សំចៃ​មាត់​។

នៅក្នុងជំនួបនោះ​ លោក កង អាណាន់ អភិបាល​ក្រុងដូនកែវ ​បានព្រមានថា នឹងចាត់វិធានការបន្ទាន់ តែ​បាន​ទុករយៈពេល៥ថ្ងៃ ដើម្បីឲ្យរុះរើ ហើយប្រសិនបើរយៈពេល៥ថ្ងៃ ម្ចាស់​អាជីវកម្ម​​មិនព្រមរុះរើទេ គឺអាជ្ញា​ធរ​ក្រុង នឹងចុះផ្អាកបិទអាជីវកម្មជា​បណ្ដោះអាសន្ន​​តែម្តង។
 
សូមបញ្ជាក់ដែរថា ទីតាំងស្តុកអេតចាយខាងលើនេះ ធ្លាប់ត្រូវបាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះណែនាំ និងឲ្យប្តូរ​ទីតាំងច្រើនលើករួចមកហើយ ដោយសារតែការរំលោភយកចំណីផ្លូវស្តុកទំនិញខ្លួន​៕
 
អត្ថបទ ៖ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម