Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ​យាង​សម្ពោធ​អគារ​ពុទ្ធិក​វិទ្យាល័យ​ជម្ពូវ័ន​សែនជ័យ និង​សមិទ្ធផល​ក្នុង​វត្តជម្ពូវ័ន

បានផុស

នៅ

ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជាណាចក្រកម្ពុជា ព្រះស្រីលោកធម្មិករាជ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២០ ព្រះអង្គសព្វ​ព្រះរាជហឫទ័យ​ស្តេចយាងជា​ព្រះរាជាធិបតី​ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី​សម្ពោធ​អគារ ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា នៅក្នុងវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជពិធីសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា នាឱកាសនេះ ក៏មាន​ការ​និមន្ត​យាង  និងអញ្ជើញចូលរួមពី​សម្ដេចព្រះសង្ឃរាជ, សម្ដេចព្រះមន្ត្រីសង្ឃ និងឥស្សរជនជាតិ រួមមាន​សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា, សម្ដេច​ចៅហ្វាវាំង​ឧបនាយក​រដ្ឋមន្ត្រី​ គង់ សំអុល,សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ, ព្រះព្រះញាតិវង្សានុវង្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ សមណ​សិស្ស និងសិស្សានុសិស្សជាច្រើនអង្គ/នាក់ផងដែរ។

សូមបញ្ជាក់ថា អគារពុទ្ធិកវិទ្យាល័យនេះ មានទទឹង៩ម៉ែត្រ, បណ្ដោយ៣០ម៉ែត្រ, កម្ពស់២ជាន់, ចែកចេញ​ជាថ្នាក់រៀន​៨​បន្ទប់, ការិយាល័យសិក្សាមួយ និងសាលប្រជុំមួយ ដោយបានចាប់ផ្ដើមសាងសង់​កាលពីថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ២០២០​ ហើយចំណាយថវិកាអស់ប្រមាណ៣០ម៉ឺនដុល្លាអាមេរិក៕
 
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម