Connect with us

ព័ត៌មានជាតិ

វិធានការច្បាប់​​ ចំពោះអ្នក​បំផ្លើស បំភ្លៃការពិត​មិនមែន​ជាការ​​បិទសិទ្ធិសេរីភាព នៃការបញ្ចេញ​មតិ​នោះទេ​

បានផុស

នៅ

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា (គ.ស.ម.ក)​ ​បាន​មាន​ប្រសាសន៍​ថា​ វិធានការច្បាប់​​ចំពោះអ្នក​បំផ្លើស បំភ្លៃការពិត​ មិនមែនជាការបិទសិទ្ធិសេរីភាព នៃការបញ្ចេញ​មតិ​នោះទេ​។ ការ​ថ្លែងបែបនេះ ត្រូវ​បានធ្វើ​ឡើង​ ក្រោយ​ពី​មានការរិៈគន់​ពីភ្នាក់ងារ​​សង្គម​ស៊ី​វិល​​មួយ​រូប នៅលើ​បណ្តាញ​ព័ត៌មាន​បរទេស ទាក់​ទង​ចំណាត់ការផ្លូវច្បាប់ទៅលើយុវជន​មួយ​រូប​ឈ្មោះ ងិន ស៊ុយទ្រី ​អាយុ២៥ឆ្នាំ ​ដែលបានបង្កើតគណនី Facebook ក្លែងក្លាយជាច្រើន ដើម្បីជេរប្រ​មាថ  និងបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំកំពូល តាំងពីព្រះមហាក្សត្រ ​រហូតដល់ស្នងការនគរបាលខេត្តមួយចំនួន តាមរយៈកាត់តរូបភាពលើគណនី Facebook ក្លែងក្លាយ។​

លោក ជិន ម៉ាលីន ​បាន​ថ្លែងប្រាប់កម្ពុជាថ្មី កាលពីរសៀល​ថ្ងៃទី១៧ ខែធ្នូ ​ថា វិធានការរបស់សមត្ថកិច្ចនេះ មិនមែនជាការរឹតត្បិត​សិទ្ធិសេរីភាព នៃការបញ្ចេញមតិ​នោះទេ ព្រោះ​​ជាគោលការណ៍ច្បាប់ ការក្លែង Profile Facebook លាក់អត្តសញ្ញាណ ធ្វើការបរិហារកេរ្តិ៍ បង្ខូចកេរ្តិ៍ អ្នកដទៃដោយចេតនាទុច្ចរិត ការបង្ហោះព័ត៌មាន​ក្នុងចេតនា​ បង្កឱ្យមានការភ័យ ចលាចលនៅក្នុងសង្គម ឬការបំផ្លើសការបំភ្លៃព័ត៌មានផ្សេងៗ ជាដើមនោះ មិនមែនជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិតាមផ្លូវច្បាប់នោះទេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ជិន ម៉ាលីន ​ទង្វើនោះ​ ជាបទល្មើស ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយសមត្ថកិច្ច ត្រូវតែចាត់វិធានការផ្លូវច្បាប់ ដើម្បី​ថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាសន្តិសុខសង្គម និងការពារ​​សិទ្ធិស្របច្បាប់របស់អ្នកដទៃផងដែរ។

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ​​​យុវជន​មួយ​រូប​ឈ្មោះ ងិន ស៊ុយទ្រី ​អាយុ២៥ឆ្នាំ​ ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា​ឃាត់ខ្លួន​ ក្រោយពី​យុវជនរូប​នោះ មានចេតនាទុច្ចរិត បានបង្កើតគណនី Facebook ក្លែងក្លាយជាច្រើនធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មានបំពុលសង្គម បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំកំពូល តាំងពីព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី អភិបាលខេត្ត រហូតដល់ស្នងការនគរបាលខេត្តមួយចំនួន ដោយ​​បានសរសេរនូវភាសាអសុរោះ ហើយកាត់តរូបភាពលើគណនី Facebook ក្លែងក្លាយ​។

ក្រោយពីឃាត់ខ្លួន យុវជន ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹង​នារីម្នាក់តាំងពីដើមឆ្នាំ ២០១៦ ក្រោយ​មកនារី នោះបានផ្លាស់ប្ដូរមកធ្វើការនៅរាជធានីភ្នំពេញ តាំងពីពេលនោះមក ទំនាក់ទំនងរបស់គេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារីម្នាក់នោះមានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើអោយគេកើតចិត្តប្រចណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នារីនោះ ជាឪពុក និងជាមិត្តភ័ក្ររបស់នាងជាច្រើន​ទៀត ដើម្បីវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ក្នុង​ចេតនាដើម្បីទំលាក់កំហុសអោយនាង ព្រមទាំងមិត្តភក្កិដៃគូរស្នេហា និងគ្រួសាររបស់នាងផងដែរ។​​

បើតាមលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ ការ​ឈានទៅចាប់ខ្លួនយុវជន ងិន ស៊ុយទ្រី​ នេះ គឺធ្វើឡើងក្រោយពី​ទទួលបានពាក្យបណ្ដឹងជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងជន​រងគ្រោះជាច្រើននាក់ និងក្រោមការចង្អុលបង្ហាញពី ​នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ទើបឈានទៅដល់ការ​ស្រាវ​ជ្រាវ​​ឃាត់ខ្លួនបុរសម្នាក់នេះ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង​ ​ក្រោមកិច្ច​​សហការជាមួយនគរបាលខេត្តកែប។​​

​អ្វី​គួរឲ្យអស់ចំណើចនោះ ក្រោយការចាប់ខ្លួនយុវជន ងិន ស៊ុយទ្រី​ អ្នក​នាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក​លោក​ សឹង សែន​ករុណា​ បែរជានិយាយថា សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​រិះគន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ គឺធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព នៃការ​បញ្ចេញ​មតិទៅវិញ។ លោក​ថា​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ មិន​មែន​​ពលរដ្ឋ​គ្រប់​រូប​​ សុទ្ធតែពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​គាត់​ ចេះ​​​តែ​រក​មធ្យោបាយ​ ដើម្បី​ធ្វើ​ការ​បញ្ចេញ​មតិ​ និង​រិះគន់​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​​តាម​បណ្ដាញ​សង្គម​។

ទាក់ទងបញ្ហានេះ ​លោកឧត្តមសេន៏ឯក ឆាយ គឹមឃឿន​ អ្នក​នាំ​ពាក្យអគ្គស្នងការ​នគរ​បាល​ជាតិ​បាន​ថ្លែងថា ​​ការឈានទៅ​ចាប់​ខ្លួនយុវជន​នេះ​ ដោយ​សារ​តែ​ជនសង្ស័យ មាន​ចេតនា​ទុច្ចរិត​ បាន​បង្កើត​គណនី​ ​ហ្វេសប៊ុក​​ ក្លែងក្លាយ​ជេរប្រមាថ​ បរិហារកេរ្តិ៍​ បំប៉ោង​ព័ត៌មាន​បំពុល​សង្គម​ និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​​ជា​ដើម​។ លោកថា ​ចំណាត់​ការ​របស់​សមត្ថកិច្ច ជា​ចំ​ណាត់​​ការ ធ្វើ​ឡើង​ត្រឹម​ត្រូវ​តាម​​ច្បាប់​ មិន​ដូច​​​ការ​រិះ​គន់​របស់​មន្ត្រី​សង្គម​ស៊ីវិល​នោះទេ។

គួររំលឹកថា ​ក្រៅពីយុវជន ងិន ស៊ុយទ្រី នេះ ​កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បុគ្គលម្នាក់ឈ្មោះ ​នី ណាក់ ម្ចាស់ Page IMan- KH ក៏ត្រូវបាន​ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ​លោក ហុង សុគុណ វឌ្ឍនា ​បង្គាប់ឲ្យឃុំខ្លួន​បណ្តោះអាសន្ន​ នៅមណ្ឌលអប់រំកែប្រែទី១ (ម១) ផងដែរ ទាក់ទងការប្រើ​ហ្វេសប៊ុក ​ជេរប្រមាថ​​ជាសាធារណៈ និងញុះញង់​ឲ្យ​មានការរើសអើង​ តាមបញ្ញត្តិ មាត្រាទី​៣០៧, ៤៩៤ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ​។

​ការចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ​បន្ទាប់​ពី​លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ​បាន​អោយ​​មន្ត្រី​​ធ្វើការ​​​ស្រាវ​​​ជ្រាវ​​អំពីករណី​បុគ្គល​ឈ្មោះ នី ណាក់ ដែល​តែងតែ​ប្រើហ្វេសប៊ុកផេក​ឈ្មោះ IMan-KH ​សរ​សេរឌៀម​​ដាម​ ជេរ​ប្រមាថទៅ​លើ​បុគ្គល និងស្ថាប័នរដ្ឋជាញឹកញាប់ ហើយ​ចុងក្រោយ​​នេះ គឺបានឌឺដង ផ្គើននឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាពាក់ព័ន្ធការប្រៀបធៀបការពាក់ម៉ាស់អោយសត្វមាន់ ដែលជាការប្រមាថ​មួយ​​យ៉ាងធ្ងន់ធ្ងរ មិនអាចអនុគ្រោះបាន​។

​លោក នី ណាក់ ​ត្រូវបាន​គេស្គាល់ថា ជាសហគ្រិន​កសិកម្ម ​​ជាម្ចាស់​កសិដ្ឋាន ​ដែល​ប្រកប​របរ​ចិញ្ចឹម​មាន់ បណ្ដុះ​ផ្សិត និងលក់​សាច់​ក្រកជាដើម​​ ហើយ​ក៏​ជាមនុស្សចេះដឹង និង​ជា​បញ្ញវន្ត​មួយរូបផងដែរ ប៉ុន្តែ​បុគ្គលរូបនេះ​បែរជា​ប្រើហ្វេសប៊ុកទៅជេរ​​ប្រមាថ ថ្នាក់ដឹកនាំ​ទៅវិញ​៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥១ នាទី មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម