Connect with us

ព័ត៌មានជាតិ

ន័យ​ជ្រៅ​! ៦ សំណួរ​-​ចម្លើយ​ពី​គ្រូបង្វឹក​ជំនិត​របស់ ចាន់ រតនា មុន​ជួប Xie Wei

បានផុស

នៅ

ក្នុងចំណោម​គ្រូបង្វឹក​ជាច្រើន​របស់ ចាន់ រតនា ដូចជា​ប្រដាល់សកល​-​គុន​ខ្មែរ ,​ចលនា​សាច់ដុំ និង ជឺ​ជិត​ស៊ូ មានតែ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី Lorenzo ទេ​ដែល​ធ្វើ​ការងារ​ស្និទ្ធស្នាល​បំផុត​ជាមួយ​អ្នកលេង​គុន​ចម្រុះ​លេខ​១​របស់​កម្ពុជា​។ ទោះ​កូ​វីដ​-១៩ វាយលុក​យ៉ាងណា ក៏​លោក Lorenzo បង្វឹក​ផ្នែក​កម្លាំង​ខ្លាំងក្លា​ដល់ រតនា ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​តាំងពី​ប្រកួត​ចុងក្រោយ​របស់ រតនា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រតនា ត្រូវ ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​មកពី​ចិន Xie Wei ក្នុង​ទម្ងន់ Flyweight នៅ​ព្រឹត្តិការណ៍ ONE: COLLISION COURSE នា​ថ្ងៃទី​១៨ ខែ ធ្នូ ខាងមុខ​នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី ដែល​ផ្សាយ​ផ្ទាល់​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​និង YouTube ផ្លូវការ ONE Championship ចាប់ពី​ម៉ោង ៧:៣០ តទៅ​។

បច្ចុប្បន្ន​គ្រូបង្វឹក​ដដែល​នេះ​កំពុង​ដឹកនាំ​ហ្វឹកហាត់​នៅ​សិង្ហ​បុរី ក្រោយ​ទៅដល់​តាំងពីរ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន និង កំពុង​ត្រៀមខ្លួន​យ៉ាង​ល្អ​មុន​ជួប Xei Wei នា​ថ្ងៃ​សុក្រ​ទី ១៨ ធ្នូ ស្អែក​នេះ​។ សូម​តាមដាន ៦ សំណួរចម្លើយ​ដ៏​មាន​ខ្លឹមសារ​ពី​គ្រូបង្វឹក​ជំនិត​របស់ រតនា ដូចខាងក្រោម​។

ONE៖ ជម្រាបសួរ​លោកគ្រូ​! តើ​លោកគ្រូ​មើលឃើញ​ចំណុចខ្លាំង​និង​ខ្សោយ​របស់ Xie Wei មាន​អ្វីខ្លះ​?
Lorenzo ៖​ខ្ញុំ​មើលឃើញ​ចំណុចខ្លាំង​របស់ Wei មាន​កម្លាំង​ស៊ុ​ហ្វ​និង​ថាមពល​ប្រកួត​ក៏​ខ្លាំង​ដែរ​អមដោយ​កណ្ដាប់ដៃ​ល្អ​។ ចំណែក ចំណុចខ្សោយ​គេ ដូចជា​ការការពារ​របស់​កីឡាករ​ចិន​នៅ​មាន​កម្រិត​។ ការ​ឃុំ​ការពារ​របស់គេ​នៅ​ខាងលើ​ពេក ប៉ុន្តែ វា​ជា​ឱកាសល្អ​ដើម្បី​ងាយស្រួល​ឲ្យ​យើង​វាយប្រហារ​ទៅវិញ​។

ONE៖ អ្នក​ទាំងពីរ​សុទ្ធតែ​ពូកែ​ប្រើ​កណ្ដាប់ដៃ តើ​ការប្រកួត​នេះ​នឹង​ទៅជា​បែប​ណា​?
Lorenzo ៖ ខ្ញុំ​គិតថា​វា​ជាការ​ប្រកួត​ដ៏​តានតឹង​មួយ​ពី​សំណាក់​កីឡាករ​ទាំង​ពីររូប​។ ហើយ​ការប្រកួត​នេះ​នឹង​ប្រើ​ស្នៀត​ប្រយុទ្ធ​ដោយ​ជំហរ​ជាច្រើន និង​ធ្ងន់ៗ​ទៀតផង​។

ONE៖ ចុះ​បើសិន​ប្ដូរ​មក​ការប្រកួត​ក្នុង​ជំហរ​ដេក​វិញ តើ​លោ​កមានអ្វី​ព្រួយបារម្ភ​លើ រតនា ទេ​?
Lorenzo ៖ ខ្ញុំ​បារម្ភ​ខ្លាំង​ទាល់តែសោះ​ក្នុង​ការ​ប្រកួត​ក្នុង​ជំហរ​ដេក (Ground Game)​។ ព្រោះ​ខ្ញុំ​គិតថា Xie Wei មិន​ផ្ដល់​ភាព​គ្រោះថ្នាក់​ខ្លាំង​ក្នុង​ការប្រើ​ស្នៀត​នេះ​ឡើយ​។ គេ​ជា​កីឡាករ​ចូលចិត្ត​ប្រើ​ស្នៀត​ប្រយុទ្ធ​ស្រដៀង​នឹង ចាន់ រតនា ដែរ​។

ONE៖ តើ​ក្រុមការងារ​គ្រូបង្វឹក​មកពី​ក្លិប LLFitness រៀបចំ​សម្រាប់ រតនា បានល្អ​កម្រិតណា​មុន​ឡើង​ប្រកួត​ថ្ងៃ​សុក្រ​នេះ​?

Lorenzo ៖ ក្រុមការងារ​គ្រូបង្វឹក​មកពី LLFitness បាន​មើលថែ​រតនា យ៉ាង​ដិតដល់​ក្នុង​អំឡុង​បោះជំរំ​ហ្វឹកហាត់​កន្លង​មក​នេះ​។ ខ្លួន​ខ្ញុំ​ផ្ទាល់​បំប៉ន​ការ​ហ្វឹកហាត់​កម្លាំង​ដល់ រតនា ជាប្រចាំ​។ ចំណែក​ក្រុមការងារ​ផ្សេង​ផ្ដល់​ការ​ញាំ​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​។ រីឯ​គ្រូបង្វឹក Jeppe ជា​អ្នកជំនាញ​ព្យាបាល​ចលនា​សាច់ដុំ​ឲ្យ​រឹងមាំ​ជាដើម​និង​ស្ដារ​កម្លាំង​មកវិញ​ជាដើម​។

ONE៖ រតនា ខកខាន​ប្រកួត​នៅ​សង្វៀន ONE ប្រមាណ​ជាមួយ​ឆ្នាំ​កន្លះ​មក​ហើយ តើ​លោក​គិតថា រតនា នៅតែ​រក្សា​កម្លាំង​និង​ស្នៀត​បាន​ល្អ​ដដែល ឬ យ៉ាងណា​?
Lorenzo ៖ ការពិត​! ទោះ រតនា អាក់ខាន​ឡើង​សង្វៀន​យូរ​ដូច្នេះ​ក្ដី ប៉ុន្តែ កាយសម្បទា​របស់​គេ គឺ​ល្អឥតខ្ចោះ ហើយ​ឆន្ទៈ​ក៏​ខ្លាំងក្លា​ថែមទៀត​។ ពេលនេះ ម៉ោង​នេះ រតនា ត្រៀម​រួចរាល់​ហើយ​ដើម្បី​បង្ហាញ​ឲ្យ​អ្នកគាំទ្រ​បានឃើញ​។

ONE ៖ តើ​លោកគ្រូ​មាន​សារ​អ្វី​មុន​បញ្ចប់​បទសម្ភាសន៍​នេះ​ទៅកាន់​អ្នកគាំទ្រ​នៅ​កម្ពុជា​?
Lorenzo៖ ចុងក្រោយ​! ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ដែល​គាំទ្រ រតនា កន្លងមក​និង​បន្ត​គាំទ្រ​បន្ថែម​ទៀត​។ ខ្ញុំ​បាន​ធ្វើ​ការងារ​ជាមួយ រតនា រយៈពេល ៦ ឆ្នាំ​ហើយ​បើ​គិតដល់​ពេលនេះ​។ ទូត​សុច្ឆន្ទៈ​នៃ​ក្រុមហ៊ុន​សែ​ល​កាត រូបនេះ​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ល្អ​ដើម្បី​ប្រកួត​ជាមួយ​គូប្រជែង​កំពូលៗ​ជាច្រើន​។ គេ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​នូវ​ក្ដី​ស្រលាញ់​សម្រាប់​ប្រទេស​របស់​ខ្លួន និង​អ្នកគាំទ្រ​របស់​ខ្លួន​។ រតនា មាន​មោទកភាព​ក្នុង​ការ​បង្ហាញ​ឲ្យ​ពិភពលោក​ដឹង​អំពី​កម្ពុជា​និង​ប្រឹងប្រែង​ធ្វើ​ការងារ​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ដំណើរ​ឆ្ពោះទៅ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight នា​ថ្ងៃមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៧ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម