Connect with us

ព័ត៌មានជាតិ

សម្ដេចក្រុមព្រះ សម្រេច​តែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ដែល​ជា​បុត្រា​ច្បង​ខ្លួនឯង ជា​អនុប្រធាន​បក្ស

បានផុស

នៅ

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បានសម្រេច​តែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ដែល​ជា​បុត្រា​ច្បង​របស់​ព្រះ​អង្គជា​អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។

​ការតែងតាំង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង​ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ ព្រះប្រធាន​ស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពី​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។

សម្តេចក្រុមព្រះ នរោត្តម រណ​ឫទ្ធ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានតែងតាំង​ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ ព្រះប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ តែ​ការ​តែង​នេះ ត្រូវបាន​គេ​អះអាងថា បាន​ខុស​ទៅនឹង​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្ត្រា​វុ​ឌ្ឍ បុត្រា​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​, លោក ពេជ្រ សូ​ជេ​ថ្ថា និង​លោក រស់ សា​ផន ពី​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ហើយ​នៅក្នុង​ព្រះរាជក្រឹត្យ​ដដែល​នេះ ព្រះមហាក្សត្រ​ខ្មែរ បាន​ត្រាស់បង្គាប់​តែងតាំង​លោក ហេង ចាន់ថា​, លោក អាំង សំបូរ និង​លោក ឯម​ឃិន វរៈ កាន់តំណែង​នៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ជំនួស​វិញ​៕
ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម