Connect with us

ព័ត៌មានជាតិ

ស្អែក​​ក្រសួងមហាផ្ទៃ​ យក​សំណាក​មេរោគ​កូ​វីដ​១៩លើក​ទី៣ ​អ្នកពាក់ព័ន្ធ​​ព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកា​

បានផុស

នៅ

នាថ្ងៃទី​១៨ ខែវិច្ឆិកា ​ឆ្នាំ២០២០ ស្អែក​នេះ ក្រសួង​មហាផ្ទៃ​នឹង​យក​សំណាក​មេរោគ​កូវីដ១៩លើក​ទី៣ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នៃ​ព្រឹត្តិការណ៍​២៨វិច្ឆិកា​ ដែល​ធ្លាប់​តេស្ត​បាន​២លើក​កន្លង​មក​ នេះ​បើ​យោង​តាម​ផេក​ហ្វេសបុក​ផ្លូវ​ការ​របស់​ក្រសួង​មហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ​ ផេក​ហ្វេស​បុក​ផ្លូវ​ការ​របស់​ក្រសួង​មហាផ្ទៃ​ក៏​បាន​បញ្ជាក់​ថា ក្រសួងមហាផ្ទៃ នឹង​បន្ត​ចាត់​ក្រុមការងារ​ដើម្បី​ចុះ​រៀបចំ​ទីតាំង និង​ផែនការ​លំហូរ​ដើម្បី​ជួយ​សម្របសម្រួល​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​នគរបាល​ជាតិ និង​មន្ត្រីរាជការ​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ ព្រមទាំង​អ្នក​ដែល​ចូលរួម​ផ្តល់​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ បញ្ចប់​ជា​លើក​ទី​៣ ចំពោះ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដែល​បានធ្វើ​តេស្ត​លើក​ទី​២​រួចរាល់​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ ធ្វើយ៉ាងណា​ឲ្យ​ស្របតាម​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ស្អែក​នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

សម្រាប់​ការ​ធ្វើ​តេស្ត​កូ​វីដ​១៩ លើក​ទី​៣​នេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​១​ថ្ងៃ​ពេញ ចាប់ពី​ម៉ៅ​ង​៧និង០០​នាទី​ព្រឹក​តទៅ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ៕
​ដោយ​ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៣២ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ១ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

Sokha Hotels

ព័ត៌មានពេញនិយម