Connect with us

ព័ត៌មានជាតិ

គយ​ចល័ត​តំបន់​៦ ចាប់​រថយន្ដ​អត់​ពន្ធ​៣​គ្រឿង នៅ​ស្រុក​ពេ​ជ្រា​ដា​

បានផុស

នៅ

មណ្ឌលគិរី ​៖ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​ទទួល​បាន​ការចង្អុលបង្ហាញ​ពី​លោក កើត សុទ្ធា​រ៉ា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ជា​ប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស លោក ព្រាប គា​រ៉ា​ត ប្រធាន​តំបន់​៦ បាន​ដឹកនាំ​មន្ត្រី​ក្រោមឱវាទ សហការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ ខេត្ត​មណ្ឌល​គី​រី ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌល​គី​រី បានធ្វើការ​ឡោមព័ទ្ធ​ចាប់​ឃាត់​រថយន្ត​អត់​ពន្ធ ម៉ាក TUNDRA ចំនួន​ពី​គ្រឿង នៅ​ភូមិ​ភូ​ជ្រៃ ឃុំ​ភូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ឈាន​ទៅដល់​ការ​ទ្បោមព័ទ្ធ​ចាប់​នេះ​ ដោយសារតែ​រថយន្ត​ទាំងពីរ​នេះ​ជា​មុខសញ្ញា​ដឹកឈើ នាំចេញ​យ៉ាងសកម្ម​រៀងរាល់​យប់ តាមផ្លូវ​វាង​ក្រុង​សំដៅ ទៅ​មាត់ច្រក​ព្រំដែន​អូររាំង​ដាក់​ដាំ​។ រាល់​ពេលធ្វើ​សកម្មភាព​ម្ដងៗ រថយន្ត​ទាំងពីរ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ម្ចាស់​បាន​បន្លំ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ (​ឡាន​ពីរ​លេខ​តែមួយ​)​។

ពេល​រថយន្ត​ដឹកឈើ​ចេញ​ម្តងៗ ម្ចាស់​បាន​ចាត់តាំង​មនុស្ស​មួយ​ក្រុម តាមដាន​មើលផ្លូវ​សមត្ថកិច្ច​តាំងពី​ក្នុង​ខេត្ត​ដល់​ព្រំដែន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច មានការ​លំបាក​ក្នុងការ​បង្ក្រាប​។

ក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ មន្ត្រី​គយ​បាន​ចាប់​ឃាត់​រថយន្ត​អត់​ពន្ធ​មួយគ្រឿង​ផ្សេងទៀត ម៉ាក GS300 នៅមុខ​ហាង អា​លីហ្សា ក្បែរ​ស្ថានីយ​ប្រេង ឥន្ធនៈ​ប៉ា​ប៉ា ខេត្ត​មណ្ឌល​គិរី​។

មន្ត្រី​គយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត​ដែល​ក្លែងបន្លំ​ស្លាក​លេខ អគ្គនាយកដ្ឋាន​គយ នឹង​ប្តឹងទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ រីឯ​រថយន្ត​អត់​ពន្ធ ដែល​នៅ​បន្ត​ប្រើប្រាស់ មន្ត្រី​គយ​នឹង​នៅតែ​បង្ក្រាប​បន្តទៀត​។

​បច្ចុប្បន្ន​រថយន្ត​ល្មើស​ទាំងនេះ បាន​យក​មក​រក្សា​ទុកជា​បណ្តោះ​អាសន្ន នៅ​ទីតាំង​គយ​ចល័ត​ពញាក្រែក ដើម្បី​ធ្វើ​កំណត់ហេតុ​ល្មើសច្បាប់​គយ តាម​នីតិវិធី៕
វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

សេចក្ដីជូនដំណឹង៣១ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ៣៥ នាទី មុន

អ្នក​ភូមិ​ព្រះដាក់​ធ្វើ​នំ​បញ្ចុក​ត​ជំនាន់​ មាន​រូបមន្ត​ពិសេស​ធ្វើ​នំ​បញ្ចុក​ឆ្ងាញ់

KPT+៤៣ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ៥៦ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម