Connect with us

ព័ត៌មានជាតិ

មិន​ប្រកាស​ពិន្ទុ សិស្ស​ជា​ច្រើន​ភ័យ​រើស​ជំនាញរៀន​នៅ​មហាវិទ្យាល័យ

បានផុស

នៅ

​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ ត្រូវ​បាន​ក្រសួង​​ប្រកាស​លុបចោល និង​សម្រេច​ឲ្យ​សិស្ស​ជាប់​ដោយ​ស្វ័យប្រវត្តិ​។ ការ​សម្រេច​ដោយ​មិន​ប្រកាស​និទ្ទេស​ បាន​ធ្វើ​ឲ្យ​សិស្ស​មួយ​ចំនួន​ព្រួយ​បារម្ភ​ លើ​ការ​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ។

យុវជន រឿន បូរិន វ័យ១៧ ឆ្នាំ​​ រៀន​នៅ​វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន​នៅ​ស្រុក​ព្រះស្តេច​ឲ្យ​ដឹង​ថា ការ​ប្រកាស​លុប​ចោល​ការ​ប្រឡង​ឆ្នាំ​នេះ គួរ​ឲ្យ​សោកស្តាយ​​។ យុវជន​ដែល​ចង់​រៀន​ជំនាញពេទ្យបន្ត​ក្រោយ​ចប់​ថ្នាក់​ទី ១២ ​រំពឹង​បាន​លទ្ធផល​ល្អ​ បើ​សិន​មាន​ការ​ប្រឡង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“ខ្ញុំ​រំពឹង​បាននិទ្ទេស B ដោយសារ​ខ្ញុំ​​បាន​ត្រៀម​​​ខ្លួន​ពេញ​មួយ​ឆ្នាំ​”។ យុវជន​រូបនេះ​ទទួល​ព័ត៌មាន​ថា តាម​មហាវិទ្យាល័យ​មួយ​ចំនួន គេ​ត្រូវការ​និទ្ទេស​ពិន្ទុ​ខ្ពស់​ទើប​អាច​ចូល​រៀន​បាន​ តែ​មិន​ដឹង​ឆ្នាំ​នេះ​នឹង​មាន​ការ​កែ​សម្រួល​យ៉ាង​ណា​នោះទេ។

ចំណែក​យុវតី​រៀន​នៅ​វិទ្យាល័យ​សន្ធរម៉ុកមួយ​រូប​ប្រាប់​ថា ការ​លុប​ចោល​ការ​ប្រឡង​ឆ្នាំនេះ​មាន​​ទាំង​ផល​ល្អ​និង​អាក្រក់។ យុវតី​កូន​អ្នក​ទីក្រុង​ភ្នំពេញ​ប្រាប់​ថា មួយ​ឆ្នាំ​ពេញ​នេះ​ សិស្ស​ជា​ច្រើន​រៀន​មិ​ន​បាន​ដិតដល់ គុណភាព​ក៏​ធ្លាក់​ចុះ។ ការ​ប្រឡង​មិន​អាច​កំណត់​លទ្ធផល​សិស្ស​ខ្លាំង​ឬ​ខ្សោយ។

គ្រឹះស្ថាន​ឧត្តម​សិក្សា​មួយ​ចំនួន​បាន​កំណត់​លក្ខខណ្ឌ​សម្រាប់​ការ​ជ្រើសរើស​ជំនាញ​សិក្សា ដោយ​ផ្អែក​លើ​និទ្ទេស​ពិន្ទុ​ប្រឡង​។ អ្នក​នាំពាក្យ​ក្រសួងអប់រំ​ យុវជន និងកីឡា លោក រស់ សុវាចា បាន​ឆ្លើយតប​ថា ករណី​នេះ​ក្រសួង​នៅ​មិន​ទាន់​មាន​ការ​សម្រេច​នៅ​ឡើយទេ។ យោង​តាម​សេចក្តីជូនដំណឹងលេខ៨៣ អយក.សជណ ក្រសួងនឹងជម្រាបជូនដំណឹងបន្ថែមក្នុងពេលឆាប់ៗនេះ។

អ្នកនាំពាក្យ​ឲ្យ​ដឹង​បន្ត​ថា ការ​ផ្ទុះ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា និង​ការបន្ត​អូស​​បន្លាយ​វិបត្តិ​កូវីដ ១៩ ​ទើប​មានការ​សម្រេច​លុប​ចោល​ការ​ប្រឡង និង​ប្រកាស​​ឲ្យ​សិស្ស​ជាប់​ដោយ​ស្វ័យប្រវត្តិ។ សិស្ស​ដែល​ជាប់ទាំងអស់ មិន​មានន័យ​​ថាជា​ទី​បញ្ចប់​នៃ​ការ​សិក្សា​ ពួកគេនៅ​តែ​ត្រូវ​ជ្រើសរើស​​ជំនាញ​សិក្សា​​បន្ត​នៅ​មហាវិទ្យា​ល័យ។

គួរ​បញ្ជាក់​ថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១ ១០៨នាក់ (ស្រី៦៣,៩០៨នាក់)។ ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៣១ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ១ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

Sokha Hotels

ព័ត៌មានពេញនិយម