Connect with us

ព័ត៌មានជាតិ

ខ្ខ្លី​ៗ​ពីឈ្មោះ​សាកលវិទ្យាល័យ​សម្រាប់​ប្អូន​ៗ​ ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ​ជ្រើសរើស​ចូល​រៀន

បានផុស

នៅ

ក្រសួង​អប់រំ​យុវជន និង​កីឡា​​កាល​​ពី​ថ្ងៃ​ទី​១៦ ខែ​​ធ្នូ ​បាន​ប្រកាស​ឱ្យ​បេក្ខជន​​ដាក់​ពាក្យ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​​ទុតិយភូមិ​(​បាក់​ឌុប​)​ទាំង​អស់​​ជាប់​​ជា​ស្ថាពរ​​​ ដោយ​​គ្មាន​ការ​កំណត់​និទ្ទេស។ការ​​សម្រេច​បែប​នេះ​ បន្ទាប់​ទទួលយកអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីកម្ពុជា ដោយបានលុបចោលការប្រឡងបាក់ឌុបនៅឆ្នាំនេះ ដើម្បី​បញ្ចៀស​ការឆ្លងរាល​ដាលជំងឺកូវីដ១៩។ ​គណនី​ហ្វេសបុក​មួយ​ ឈ្មោះ​ Roth Samnang បាន​​បង្ហាញ​ខ្លី​​ខ្លី​​​ នូវ​​គ្រឹះ​ស្ថាន​ឧត្ដម​​សិក្សា សម្រាប់​ប្អូន​​ៗ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ជ្រើស​រើស​​មាន​ដូច​ខាង​ក្រោម​៖ ​​​​​​

– បើចង់ខ្លាំងផ្នែកភាសាអង់គ្លេស ប្អូនៗប្រលងចូលរៀននៅ IFLចុះពិតជាមិនខកបំណងឡើយ

– បើចង់រៀនIT រឺចង់ក្លាយជាគ្រូផ្នែក អក្សរសាស្ត្រ គណិតវិទ្យា -ល- ប្អូនៗមិនគួររំលង សាកល​វិទ្យាល័យភូមិន្ទភ្នំពេញទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– បើចង់រៀនផ្នែកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ កុំភ្លេចត្រៀមខ្លួនប្រលងនៅ (DMC) កុំខាន

– បើចង់រៀនផ្នែកស្ថាបត្យកម្ម សំណង់ស៊ីវិល -ល- សាលាតិចណូ និងភូមិន្ទវិចិត្រសិល្បៈ មានជំនាញ​ច្បាស់ជាងគេ

– បើចង់រៀនពេទ្យ ធ្វើជាទន្តបណ្ឌិត រឺឱសថការី គ្មានកន្លែងណាប្រសើរជាង សាលាវិទ្យាសាស្ត្រ​សុខាភិបាលទេ តែបើប្រលងចូលមិនជាប់ សាលាឯកជន សកលវិទ្យាល័យអន្តរជាតិ ក៏មិនអន់​ប៉ុន្មានទេ

– បើចង់ច្បាស់ខាងច្បាប់ និងសេដ្ឋកិច្ច គឺភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនោះឯង ដែល​គេស្គាល់ទូលំទូលាយ (តែបើចង់រៀនសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ ក៏អាចរៀន នៅវិទ្យាស្ថាន​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចបានដែរ)

– បើចង់រៀនផ្នែកការទូត ទំនាក់ទំនងអន្តរជាតិ អាចរៀននៅ IFL សាលាបញ្ញាសាស្ត្រ និងសកល​វិទ្យាល័យកម្ពុជាបាន

– បើចង់ចូលជ្រៅខាង Account ទៅ CamEd ចុះ ក្នុងករណី បើភាសាអង់គ្លេសគ្រាន់បើ តែបើមិនសូវ​ចេះ​អង់គ្លេសទេ វ៉ាន់ដាគណនេយ្យ អាចជួយដោះទាល់បាន

– បើចង់ចេះគ្រប់គ្រង ច្បាស់ជាត្រូវនឹកដល់ សកលវិទ្យាល័យជាតិគ្រប់គ្រង ជាក់ជាមិនខាន

– បើចង់រៀន​ដេគ័រ និងឌីហ្សាញ អាចសាកនៅ ស៊ីតិច Limkokwing និង Raffle ជាដើម

– បើចង់រៀនតាមបែបស្តង់ដារអន្តរជាតិ មានសកលវិទ្យាល័យអាមេរិកកាំង និងហ្សាម៉ាន់

– ក្រៅពីនោះក៏មានសាលារដ្ឋ និងឯកជនមួយចំនួនទៀត ក៏មានស្តង់ដារគ្រាន់បើដែរដូចជា៖ សាលាន័តុន-PPIU-មេគង្គ-UP-បៀលប្រាយ (ចម្រុះមុខវិជ្ជា), ប៊ែលធី-វេស្ទើន (ភាសាអង់គ្លេស), ព្រះកុសុមៈ-ពុទ្ធិសាស្រ្ត-ចេនឡា (ពេទ្យ&ឆ្មប), NPIC-NTTI-IIC (សាលាបច្ចេកទេស), ធនធានមនុស្ស-អាស៊ីអឺរ៉ុប-អង្គការអភិវឌ្ឍនិស្សិត (តម្លៃសិក្សាទាបជាងគេ) -ល-និង-ល-។

– នេះគ្រាន់តែជាការរៀបរាប់ត្រួសៗ ពីសាលាមួយចំនួន តាមដែលធ្លាប់ស្រាវជ្រាវប៉ុណ្ណោះ ហើយលទ្ធផលល្អរឺអត់ ក៏វាអាស្រ័យលើប្អូនៗដែរ៕

ប្រភព៖ Roth Samnang

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម