Connect with us

ព័ត៌មានជាតិ

មន្រ្តីបញ្ជាក់ពីគម្រោងសាងសង់ស្ពានឆ្លងទន្លេទៅតំបន់អរិយក្សត្រ-ស្វាយជ្រុំ

បានផុស

នៅ

គម្រោងសាងសង់ស្ពានឆ្លងទន្លេថ្មីមួយទៅកាន់តំបន់អរិយក្សត្រ-ស្វាយជ្រុំ ដែលគេរំពឹងថា នឹងមានវត្តមាននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កំពុងតែរង់ចាំមន្រ្តីជំនាញរបស់កូរ៉េ មកសិក្សាបញ្ចប់។នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន។

លោក វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន បានមានប្រសាសន៍ប្រាប់ គេហទំព័រកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះថា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួន បានបង្កើតក្រុមការងារ ដើម្បីរៀបចំកិច្ចការគម្រោងសាងសង់។ប៉ុន្តែលោកលើកឡើងថា កម្ពុជា កំពុងរង់ចាំភាគីកូរ៉េ មកធ្វើការសិក្សាបន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងថា កន្លងមកមានការសិក្សាខ្លះហើយ ដោយក្រុមហ៊ុនចិន និងក្រុមហ៊ុនកូរ៉េ ប៉ុន្តែមិនទាន់មានការសម្រេចជ្រើសរើសទីតាំង និងការចំណាយជាផ្លូវការនៅឡើយទេ ។

គម្រោងសាងសង់ស្ពានឆ្លងទន្លេថ្មីនេះ បានធ្វើឲ្យអ្នកវិនិយោគដីធ្លី និងពលរដ្ឋរស់នៅតំបន់អរិយក្សត្រ-ស្វាយជ្រុំ សប្បាយចិត្ត ត្បិតពួកគេនឹងទទួលបានផលចំណេញខ្លាំងជាងមុន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាពេលថ្មីៗកន្លងមកនេះ ធ្លាប់មានប្រសាសន៍ថា គម្រោងស្ពានឆ្លងកាត់ទន្លេនេះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រទឹកដីជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម