Connect with us

ព័ត៌មានជាតិ

នគរបាល​ខេត្ត​តាកែវ បន្ត​ប្រតិបត្តិ​ការ​បង្ក្រាប​ដំណាំ​កញ្ឆា​នៅស្រុកគិរីវង់

បានផុស

នៅ

នគរបាលខេត្តតាកែវ បន្តប្រតិបត្តិការបង្រ្កាបដំណាំកញ្ឆាខុសច្បាប់ បន្ទាប់ពីមានជនខិលខូចបានលួច​លាក់​ដាំនៅតំបន់ព្រៃភ្នំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ច​បាន​ចុះ​ដល់​ទីតាំង​ដំណាំ​កញ្ឆា ​ស្ថិតនៅ​ចំណុច​ដុបកំសត់ នឹងដុបបែកថ្លាង ស្ថិតក្នុង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ២៩២​ម៉ែត្រការ៉េ។

លោក​វរសេនីយ៍ឯក​ យុគ សារ៉ាត់ អធិការនគរបាលស្រុក​គិរីវង់ ខេត្តតាកែវ បានថ្លែងថា ក្រុមជំនាញស្រុក បាន​សហការជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំព្រៃអំពក-ឃុំកំពែង-ឃុំតាអូរ-ឃុំរាមអណ្តើក-គោក​ព្រេច-អង្គប្រាសាទ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ដោយរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆា ដែល​ជន​ខិលខូចលួចដាំខុសច្បាប់ បានចំនួន០៤ទីតាំង អាងស្តុកទឹកចំនួន០៣ នៅចំនុចដុបកំសត់ និង​ដុបបែកថ្លាង ស្ថិតក្នុង ឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ ​។

លោកបន្តថា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោស​តាម​ច្បាប់ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម