Connect with us

ព័ត៌មានជាតិ

ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​​មក​លេង​ផ្ទះ​ជី​ដូន​បបួ​លប្អូន​ៗងួត​ទឹក​ស្រះ​លង់​ទឹកស្លាប់​

បានផុស

នៅ

ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​​បាន​ស្លាប់បាត់បង់ជីវិត​លាចាក​ពី​ឪ​ពុក​ម្តា​យ​ជា​រៀង​រហូត​ ខណះ​ដែលទៅ​លេងផ្ទះជីដូន​​ហើយ​ចុះ​លេង​ទឹកស្រះ​ក្រោ​យ​ផ្ទះ កា​លពីវេលា​ម៉ោង​១៤​និង​០៥​នាទី​ពីរ​សៀ​ល ​ថ្ងៃ​ទី​១៧ ​ខែ​ធ្នូ ​ឆ្នាំ​២០២០​​នៅ​ចំណុច​ត្រាំ​សេះ​ ភូមិ​ថ្នំ​ ឃុំ​ព្រែកជីក ​ស្រុក​រុក្ខ​គិរី​ ខេត្ត​បាត់ដំបង​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​រៀបរាប់​ពី​ឈ្មោះ ​ញឹ​ប​ ​រួន ​ភេទ​ស្រី​អាយ​៦១​ឆ្នាំ ​ត្រូវជា​យាយ​របស់​ក្មេង​ស្រី​រងគ្រោះ​បង្កើត​បាន​អោ​យ​ដឹង​ថា​ ​មុន​កើតហេតុ​ចៅស្រី​រប​ស់​គាត់​ឈ្មោះ ​មករា​ ឌី​ណា​ ភេទ​ស្រី​អាយុ​១២​ឆ្នាំ​ រស់នៅ​ភូមិ​តា​តុ​ក​២ ​ឃុំ​មោង​ ស្រុក​មោង​ឫស្សី​ ខេត្ត​បា​ត់​ដំបង​​​​ បា​នមក​លេង​ផ្ទះ​របស់​គាត់​នៅ​ភូមិ​ថ្នំ ​ឃុំ​ព្រែក​ជីក​ ខ​ណះ​​​ចៅស្រី​ដែល​រងគ្រោះ​មកដល់​ហើយ​បាន​បបួល​ប្អូន​ៗ​ជីដូនមួយ​ដែល​នៅ​តូច​ៗ​៣​នាក់​ទៀត​​ទៅ​ងូតទឹក​អ​ណ្តូង​ស្រះ​ នៅក្រោយ​ផ្ទះ​ដែល​មាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​។ ​ក្រោយមក​ក៏​ស្រាប់តែ​ឃើញ​ចៅ​តូច​ៗ​៣​នាក់​ បាននាំគ្នា​រត់​មក​ផ្ទះ​មុន​ ពេល​សួរនាំ​ទើប​ដឹង​ថា​ចៅ​ធំ​ម្នាក់ទៀត​កំពុង​លង់ទឹក ​ទើប​នាំ​គ្នារ​ត់ទៅ​ជួយ​តែ​ជា​អកុសល​ចៅស្រី​បាន​លង់​ស្លាប់​បា​ត់​​ទៅ​ហើយ​។​

ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញ ​នឹង​ក្រុម​គ្រូពេទ្យ​បា​នធ្វើ​កោសល្យវិច័យ​ទៅលើ​សព​ហើយ​ស​ន្និដ្ឋានថា សព​ពិតជា​ស្លាប់​ដោ​យ​សា​ថប់ដង្ហើម​ដោយ​មូលហេតុ​លង់ទឹក​អ​ណ្តូង​ស្រះ​ពិតប្រាកដ​មែន ហើយ​បាន​ប្រគល់​សព​ទៅ​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម