ព័ត៌មានជាតិ
រាជរដ្ឋាភិបាល អំពាវនាវឲ្យស្ថាប័នសារព័ត៌មាន ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដែលកម្ពុជាក៏ដូចជាសកលលោកទាំងមូលកំពុងទទួលរងគ្រោះមហន្តរាយដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដ៏គួរឱ្យព្រួយបារម្ភ ក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមឱកាសនិយមមួយចំនួនដែលបានប្រឆាំង នឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញទំនាក់ទំនងសង្គមនានា ធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយ បំភ្លៃការពិត បំប៉ោងសភាពការណ៍បំពុលបរិយាកាសសង្គម។ ក្នុងន័យនេះ សម្តេចតេជោ បានអំពាវនាវឲ្យស្ថាប័នសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ នៅក្នុងសារលិខិតផ្ញើជូនដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្ដីពី«តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាត សាកលនិងព័ត៌មានក្លែងក្លាយ» ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា៖«ក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមឱកាសនិយមមួយចំនួនដែលបានប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាបានប្រើ ប្រាស់ប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញទំនាក់ទំនងសង្គមនានាធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយបំភ្លៃការពិតបំប៉ោងសភាពការណ៍បំពុលបរិយាកាសសង្គមដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គមហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយអូសទាញប្រទេសជាតិ ឱ្យធ្លាក់ទៅក្នុងសង្គ្រាម ដើម្បីបម្រើមហិច្ឆតាលោភលន់របស់ពួកគេ។ប៉ុន្តែរាល់ឧបាយកលដ៏ពិសពុលរបស់ក្រុមអគតិនិងពួកឱកាសនិយមទាំងនោះ ត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ ដោយចំណាត់ការសមស្របនិងបានទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីស្ថាប័នសារព័ត៌មាន ដែលបានផ្សព្វផ្សាយព័ត៌មាននិងធ្វើការបកស្រាយអំពីល្បិចកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមជូនដល់ប្រជាពលរដ្ឋបានយល់ដឹងពីសភាពការណ៍ ពិតនៅកម្ពុជា»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តស្នើឲ្យស្ថាប័នព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយនូវព័ត៌មានពិតនិងធ្វើការបកស្រាយឱ្យបានទាន់សភាពការណ៍ដើម្បីបន្សាបនិងបំផ្លាញចោលរាល់ព័ត៌មានក្លែងក្លាយរបស់ក្រុមអគតិក្រុមឱកាសនិយមដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានាដើម្បីបំពុលបរិយាកាសសង្គមនិងក្រុមទុច្ចរិតដែលកំពុងជ្រកក្រោមស្លាកស្ថាប័នសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្យានុភាពកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលបានអនុវត្តវិជ្ជាជីវៈត្រឹមត្រូវ៕
អត្ថបទ ៖ ណារី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង