Connect with us

ព័ត៌មានជាតិ

កូរ៉េ​ផ្តល់ជំនួយ​សម្ភារ​បរិក្ខា​រ​វេជ្ជសាស្ត្រដល់​កម្ពុជា​សម្រាប់​ប្រយុទ្ធ​​នឹង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ បា​នផ្តល់​ជំនួយ​មនុស្ស​ធម៌​ជា​សម្ភារ​បរិក្ខារ​វេជ្ជ​សាស្ត្រ​ជូន​ដល់​កម្ពុជា​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​-​ទទួល​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃ​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ​ នៅ​ឃ្លាំង​ឱសថ​ក​ណ្តាល នៃ​ក្រសួងសុខាភិបាល​ ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខា​ភិ​បាល​និង​លោក​ PARK Heung-Kyeong ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា អម​ដោយ​លោក RHO Hyun-Junនាយក​ប្រចាំ​ប្រទេស​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​កូរ៉េ​(KOICA)​។​

សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​ដែល​សា​ធារ​ណៈ​រដ្ឋ​កូរ៉េ​ផ្ត​ល់​ជួន​កម្ពុជា​តាមរយៈ​ KOICA​រួមមានWalkthrough Booths ចំនួន២០​គ្រឿង​និង Negative Pressure Carriers ចំនួន១២​គ្រឿង​និង​តាមរយៈ KOFIH​មាន​ K-Walk Through Booth ចំនួន០៥​គ្រឿង Portable X-ray ចំនួន​២​គ្រឿង ​Patient Monitoring System ចំនួន ០៣​គ្រឿង Preventionនិង​Sterilizer ចំនួន០៤​គ្រឿង​និង​Test Kit ចំនួន ២៣០០០ឃី​ដ​។​

លោក PARK Heung-Kyeongឯកអគ្គរាជទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា សា​ធារ​ណរដ្ឋ​កូរ៉េ​បាន​នឹង​កំពុង​ពួតដៃ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ប្រ​យុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​តាម​រយៈ​​សកម្មភាព​នានា​ជាច្រើន​ដូចជា កម្មវិធី​របស់​ទីភ្នាក់ងារ KOICAដែល​មាន​ឈ្មោះថា របៀបវារៈ​សម្រាប់​ការ​សាង​ភា​ព​ប្រសើរ​ឡើងវិញ ប្រ​ឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩

តាមរយៈ​កិច្ច​សហ​ប្រកប​ត្តិ​ការអភិវឌ្ឍន៍ ព្រមទាំង​សកម្មភាព​នានា​ផ្សេងទៀត របស់​មូលនិធិ​KOFIH មូលនិធិ EDCF និង មូលនិធិ​សហប្រតិបត្តិការ​អាស៊ាន​។​ លោក​បាន​ប​ន្តថា វិស័យ​សុខាភិបាល គឺជា​សសរស្ដម្ភ​មួយ​ នៃ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​របស់​សាធារណ​កូរ៉េ​ប្រចាំ​ប​កម្ពុជា​។

ប​ច្ចុ​ប្បន្ន​នេះ KOICAកំពុងតែ​អនុវត្ត​គម្រោង​សំខាន់ៗ មួយ​ចំនួន​ដូចជា​៖ គម្រោង​ព​ង្រឹងគុណភាព​និង​លើកកម្ពស់​សមធម៌ ​សេវា​សុខាភិបាល​, គម្រោង​កសាង​សមត្ថភាព មជ្ឈមណ្ឌល​ត្រចៀក​ច្រមុះ បំពង់ក​ក្នុង​មន្ទីរ​ព្រះ​អ​ង្គឌួង​, គម្រោង​ពង្រឹង​សុខភាព​មាតា​និង​ទារក​ ក្នុង​តំបន់​ភាគ​ឥ​សាន​នៃ​កម្ពុជា​, គម្រោង​ពង្រឹង​ប្រ​​ព័ន្ធ​សុខាភិបាល ដើម្បី​បង្ការ​ស្វែងរក​និង​ឆ្លើយតប​ចំពោះ​ជំងឺឆ្លង​។​

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុ​ន​ហេង បាន​ស​ម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ តែងតែ​ជួយ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ ជាពិសេស​លោក​ឯ​កអគ្គ​រដ្ឋទូត លោក​ប្រធាន​អង្គការ KOICA លោក​តំណាង​អង្គការ​KOFIH លោកស្រី​តំណាង EDCF ដែល​តែងតែ​សម្របសម្រួល​ស​ហ​កា​រយ៉ា​ង​ល្អ​ ជាមួយ​ក្រសួងសុខាភិបាល ក្នុង​ការ​ទ​ទួលបាន​នូវ​ជំនួយ​ហិរញ្ញ​ប្ប​ទាន​សហប្រតិបត្តិការ​ក្នុង​វិស័យ​សុខាភិបាល​៕​

អត្ថបទ ៖​ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម