ព័ត៌មានជាតិ
យោធាតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បិទវគ្គហ្វឹកហ្វឺនត្រៀមទប់ទល់ជាមួយក្រុមឧទ្ទាម
តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានធ្វើពិធីបិទវគ្គហ្វឹកហ្វឺន បាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាព ដល់យោធា នៅទីលានភ្នំខ្លាកូន ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន៣ថ្ងៃ ចាប់ពី ថ្ងៃទី១៦ដល់ ថ្ងៃទី ១៨ខែ ធ្នូ ឆ្នាំ២០២០ និងប្ដេជ្ញាអនុវត្តទប់ទល់ជាមួយក្រុមឧទ្ទាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
នេះ ដោយមានការចូលរួម លោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងជានាយសេនាធិការយោធភូមិភាគទី៥ លោកឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១បន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងសិក្ខាកាមជាច្រើននាក់ទៀត។
លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឲ្យដឹងថា ការហ្វឹកហ្វឺនបាញ់គ្រាប់ពិត បានអនុវត្តរយៈពេល៣ថ្ងៃ ក្នុងនោះ មានមេរៀន ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ហ្វឹកហាត់របៀបជួរទ័ព របៀបប្រើប្រាស់អាវុធ លាងអាវុធ និងបាញ់គ្រាប់ពិត ។
លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បានឲ្យដឹងបន្តទៀតថា ការអនុវត្តជាក់ស្តែង និងទ្រឹស្តីក្នុងវគ្គបំប៉នជំនាញបាញ់គ្រាប់ពិតនេះ បានធ្វើយុទ្ធដំណើរហ្វឹកហាត់ ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅបណ្ដោយព្រំដែនកម្ពុជា ថៃ ។ជាងនេះទៅទៀត វគ្គហ្វឹកហ្វឺននេះ ជាការប្ដេជ្ញានិងត្រៀមខ្លួន ដើម្បីអនុវត្តទប់ទល់ជាមួយក្រុមឧទ្ទាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប៉ុនប៉ងបំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានបានជំរុញដល់កម្លាំងសិក្ខាកាមទាំងអស់ ត្រូវយកចំណេះវិជ្ជាទៅអនុវត្តឲ្យចំគោលដៅ ដូចជាត្រៀមមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ អាវុធ គ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយជាយថាហេតុ។
ជាមួយគ្នានោះ លោកលោកឧត្តមសេនីយ៍ទោ បានលើកទឹកចិត្តឲ្យយោធាទាំងអស់ចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់លើរបស់ខ្លួន ដើម្បីការពារប្រជាពលរដ្ឋ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ជាដើម៕
អត្ថបទ ៖ វ៉ាន់ណាង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ