Connect with us

ចរាចរណ៍

បើកបរ​លឿន​ពេក​ជ្រុល​ធ្លាក់ផ្លូវ​​ទៅបុក​ដើមឈើ​បណ្ដាល​ឲ្យ​ មនុស្ស២នាក់​ស្លាប់ និង​រងរបួស​ធ្ងន់​ម្នាក់

បានផុស

នៅ

កំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ហុងដាសេ១២៥ ស៊េរី​ឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ស្ពឺ​1D-9311ជិះគ្នា៣នាក់​ ក្នុង​ល្បឿនលឿន​ជ្រុល​ទៅ​បុក​ដើមឈើ​ បណ្ដាលឲ្យ​មនុស្ស២នាក់ស្លាប់ និង​រងរបួស​ធ្ងន់ម្នាក់។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ០៩ និង​៣០​នាទី​ព្រឹក​ នៅ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​៤៦ ត្រង់ចំណុច​ភូមិ​ថ្មី ឃុំ ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ជន​រងគ្រោះ​ខាងលើ​នេះ​ បើកបរ​ដោយ​ឈ្មោះ ខន សុ​វិបុល ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​រលាំង​សង្កែរ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ អ្នកជិះ​ពីក្រោយ​០២​នាក់ ដោយ​ម្នាក់​ ឈ្មោះ ផន លី​សីហា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​សំណង់ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និងម្នាក់​ទៀត​ឈ្មោះ សៀវ សុខ​ជា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​រលាំង​សង្កែ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។

ប្រភព​ដដែល​បាន​បន្ត​ថា ជនរងគ្រោះ​បើកបរ​ពី​ទិសខាងកើត​ទៅ​លិច បើកបរ​ក្នុង​ល្បឿន​លឿនលុះ​ពេល​​មកដល់​ចំណុច​ខាងលើ បាន​ជ្រុល​ធ្លាក់​ផ្លូវ​ម្ខាង​ទៅ​បុក​នឹង​ដើមឈើ បណ្តាល​ឲ្យស្លាប់​មនុស្ស​២នាក់ និង​ម្នាក់​រងរបួសធ្ងន់​។

ក្រោយ​កើតឡើង​ជនរងគ្រោះ​ត្រូវ​បានបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ចំណែក​សព​ជនរងគ្រោះទាំង​០២​នាក់​ខាងលើ ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុមគ្រួសារ ដឹក​យក​ទៅធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​។ រីឯ វត្ថុតាង​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​ដើម​វិញ៕

កែសម្រួលដោយ ៖ នាគព័ន្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម