Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនអ្នកនេសាទក្នុងរដូវបិទនេសាទ៩នាក់ យកមកអប់រំណែនាំ

បានផុស

នៅ

កម្លាំងបរិស្ថានខេត្តអភិរក្សធនធានធម្មជាតិតំបន់រ៉ាមសារ សហការជាមួយប៉ុស្តិ៍រដ្ឋបាលកោះស្នែង រួមជាមួយសហគមន៍នេសាទបានចុះល្បាតឃាត់ខ្លួនមនុស្សចំនួន៩នាក់ក្នុងករណីនេសាទខុសច្បាប់ នៅរដូវបិទនេសាទក្នុងតំបន់រ៉ាមសារ។   

អ្នកនេសាទចំនួន៩នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានធ្វើឡើងកាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ចំណុចអន្លង់​តាថាវ តំបន់រ៉ាមសារ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។       

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈន ឆន អនុប្រធានស្នាក់ការតំបន់អភិរក្សធនធានធម្មជាតិតំបន់រ៉ាមសារនៃមន្ទីរបរិស្ថានខេត្តបានឲ្យដឹងថា នៅរដូវបិទនេសាទនេះ ទោះជាមានការផ្សព្វផ្សាយដល់អ្នកនេសាទក៏ដោយយើងឃើញថា អ្នកនេសាទមួយចំនួនមិនបានគោរពនូវច្បាប់ជលផលនោះទេ តែងតែលបលួចនេសាទខុសច្បាប់នៅពេលយប់។       

លោកអនុប្រធានស្នាក់ការបន្តថា ក្រោយពីមានសេចក្តីរាយការណ៍ថា មានអ្នកនេសាទលបលួចនេសាទនៅពេលយប់ នៅយប់ថ្ងៃទី១៨ ខែឧសភា កម្លាំងរបស់លោកបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលកោះស្នែង សហគមន៍នេសាទ បានចុះល្បាតតាមដងទន្លេមេគង្គ បានជួបប្រទះអ្នកនេសាទចំនួន១៣ទូក ៤ទូកបានបើករត់គេច និង៩ទូកមានមនុស្ស៩នាក់ ត្រូវបានឃាត់ខ្លួបញ្ជូនមកស្នាក់ការបរិស្ថាន។       

ក្រោយការឃាត់ខ្លួនមនុស្ស៩នាក់រួមទាំងទូកនេសាទត្រូវបានកម្លាំងជំនាញធ្វើកំណត់ហេតុ និងធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់បន្តទៀតបើនៅតែមិនបញ្ឈប់នឹងឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម