Connect with us

ព័ត៌មានជាតិ

ធនាគារអេស៊ីលីដាទទួលបានការដំឡើងចំណាត់ថ្នាក់ The stand-alone credit profile កម្រិត «bb-» ទៅកម្រិត «bb»

បានផុស

នៅ


ធនាគារអេស៊ីលីដាភីអិលស៊ីទទួលបានការដំឡើងចំណាត់ថ្នាក់ The stand-alone credit profile (SACP) កម្រិត «bb-» ទៅកម្រិត « bb» ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ standard&Poor’s (S&P) GlobalRatings។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


យោងតាមធនាគារអេស៊ីលីដាភីអិលស៊ីបានឲ្យដឹងថា «ធនាគារអេស៊ីលីដាភីអិលស៊ីសូមជម្រាបជូនដល់អតិថិជននិងសាធារណជនទាំងអស់មេត្តាទទួលជ្រាបថានៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ ធនាគារអេស៊ីលីដាបានទទួលការដំឡើងចំណាត់ថ្នាក់ The stand-alone credit profile កម្រិត «bb-» ទៅកម្រិត « bb» ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ standard &Poor’s (S&P) GlobalRatings »

បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ីមានប្រសាសន៍ថា ការដំឡើងចំណាត់ថ្នាក់ The stand-alone credit profile កម្រិត «bb-» ទៅកម្រិត « bb» ដល់ធនាគារអេស៊ីលីដានេះដោយមូលហេតុចម្បងៗដូចជាធនាគាររក្សាបាននូវទ្រព្យសកម្មចម្រុះ ការគ្រប់គ្រងដោយការប្រុងប្រយ័ត្ន គិតគូរនូវរាល់ហានិភ័យពាក់ព័ន្ធជាមូលដ្ឋានសម្រាប់ការលួតលាស់និងមានមូលធនភាវូបនីយកម្មរឹងមាំ

លោកបានបន្តថាកត្តាទាំងអស់នេះ ឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃបណ្ដាញធុរកិច្ចរបស់ធនាគារអេស៊ីលីដាដោយរក្សាបាននូវចំណូលប្រកបដោយចីរភាពដោយមិនមានផលប៉ះពាល់។ ទស្សនវិស័យស្ថេរភាព ដែលបង្ហាញនៅក្នុងចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃហិរញ្ញវត្ថុជាមួយនឹងទ្រនាប់ដើមទុនគ្រប់គ្រាន់ដើម្បីស្ថេរភាពនៃដំណើរការអាជីវកម្ម៕

អត្ថបទ៖ ផ្សាយពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម