ព្រឹទ្ធសភា​កំណត់​យក​ថ្ងៃទី​២១និង​ថ្ងៃទី​២២ ខែធ្នូ ដើម្បី​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៧តាម​សំណើ​របស់​រដ្ឋាភិបាល​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ព្រឹទ្ធសភា​កំណត់​យក​ថ្ងៃទី​២១និង​ថ្ងៃទី​២២ ខែធ្នូ ដើម្បី​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៧តាម​សំណើ​របស់​រដ្ឋាភិបាល​

បានផុស

នៅ

ព្រឹទ្ធសភា​បា​ន​កំ​ណ​ត់​យក​ថ្ងៃ​ទី​២១និង​២២ ខែ​ធ្នូ​ខាងមុខនេះ ដើម្បី​បើក​កិច្ច​ប្រជុំពេញអង្គ​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេ​ច​ក្តីព្រា​ងច្បាប់​ចំនួន​៧ បើកផ្លូវ​ឱ្យ​រាជរដ្ឋាភិបាល​យ​កទៅ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​អភិវឌ្ឍ​សង្គមជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ម៉ម ប៊ុ​ន​នាង សមាជិក​អចិន្ត្រៃយ៍ និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ មានប្រសាសន៍ថា កា​រកំ​ណត់​បើក​សម័យប្រជុំ​លើក​ទី​៦​ព្រឹទ្ធសភា​នីតិកាល​ទី​៤ គឺមា​ន​រយៈពេល​២​នេះ ដោយសារ​ការពិនិត្យ និង​ពិភាក្សា​សេ​ចក្តីព្រា​ងច្បា​ប់​នេះ​មាន​ចំនួន​ច្រើន ជាពិសេស​ធានា​ឱ្យ​បាន​ច្បាស់លាស់ និង​មាន​ប្រ​សិទ្ធ​ភាព ​​ដើ​ម្បីឱ្យ​ច្បាប់​នេះ​ចេញទៅ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​សង្គមជាតិ​បាន​គ្រប់​ជ្រុង​ជ្រោយ​។​

សូម​ប​ញ្ជា​ក់​ថា សេ​ច​ក្តីព្រាងច្បាប់​ចំនួន​៧​នេះ រួមមាន ១-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេច​ក្តី​ព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​។ ២- សេ​ចក្តីព្រាងច្បាប់ ស្តី​ពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ។ ៣- សេច​ក្តីព្រាងច្បាប់ ស្តីពី​មូល​ប​ត្រ​រដ្ឋ ។​៤- សេច​ក្តីព្រាងច្បាប់ ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ។​៥- សេច​ក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការ​ទទួលស្គាល់​ទៅ​វិញទៅមក​លើ​ការផ្តល់​អាជ្ញា​បណ្ណ​ក្រុម​អាកាសយានិក​។ ៦-​សេច​ក្តីព្រា​ងច្បាប់ ស្តី​ពី​ការអ​នុម័ត​យល់​ព្រម​លើ​៖.​ពិធីសារ​ទី​៣ ស្តីពី​សិទ្ធិ​សហការ​លើ​ជើងហោះហើរ​ក្នុងស្រុក ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ ។​ពិធីសារ​ទី​៤ ស្តី​ពី​សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល រវាង​អាកាសយានដ្ឋាន​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​។​ និង​៧-​សេច​ក្តីព្រាងច្បាប់ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុម័ត​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តា​មផ្លូវ​អាកាស​ក្រោម​កិច្ច​-​ព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តី​ពី​សេវាកម្ម ៕

អត្ថបទ ៖ ប៉ាល់​សុង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services