Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍​ដាក់ចេញ​វិធានការ​ចំនួន​៥​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ក្នុង​ឱកាស​ពិធី​ឆ្លង​ឆ្នាំ​សកល

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​វិធានការ​ចំនួន​៥​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ទាំងអស់​ដើម្បី​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដែល​ទៅ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២០​ឆ្លង​ចូលឆ្នាំ​២០២១​ ដែល​ត្រូវ​នឹង​ថ្ងៃទី​៣១​ខែធ្នូ​និង​ថ្ងៃទី​០១​ខែមករា​ ឆ្នាំ​២០២១​។

យោង​តាម​សារាចរ​ណែនាំ ស្ដីពី​ការរៀបចំ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ចុះ​ថ្ងៃ​ទី​១៨​ធ្នូ​នេះ​បាន​ឲ្យ​ដឹង​ថា ​វិធានការ​ទាំង​៥​នោះ​ រួមមាន​ទី​.១​ត្រូវ​ជំរុញ​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ​ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍​ក្នុង​ការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩​ ពិសេស​ការ​ត្រួតពិនិត្យ​កម្ដៅ​ពាក់​ម៉ាស​លាងដៃ​និង​បាញ់​អាកុល​សម្លាប់​មេរោគ​ឲ្យ​បានជា​ប្រចាំ​ក្នុង​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់​។

ទី​២.ត្រូវ​កំណត់​សមត្ថភាព​ផ្ទុក​អតិបរមា​នៅតាម​គោលដៅ​ទេសចរណ៍​ទាំងអស់​នឹង​ត្រូវ​បញ្ចៀស​ការ​ជួបជុំ​ជា​ក្រុម​ធំ​មិន​ឲ្យ​លើស​ពី​២០​នាក់​ដោយ​ត្រូវ​គិតគូរ​អំពី​ការ​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​និង​ត្រូវ​កត់ត្រា​ភ្ញៀវ​ទេសចរ​ដូចជា​ឈ្មោះ​លេខ​ទូរសព្ទ​អាសយដ្ឋាន​ដែល​ចូល​ទៅ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​៣.​ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​មន្ទីរ​សុខាភិបាល​និង​ផ្នែក​ពាក់ព័ន្ធ​នានា​ដើម្បី​អប់រំ​ណែនាំ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​និង​ភ្ញៀវទេសចរ​ឲ្យ​ចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ​ឲ្យ​លុបបំបាត់​ការ​បោះចោល​សំរាម​និង​កាកសំណល់​ផ្ដេសផ្ដាស​និង​បញ្ឈប់​ការ​បោះ​ចោល​ក្រដាស​ក្រោម​ទុក​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ និង ​ត្រូវ​ចាត់វិធានការ​តាម​គ្រប់​រូបភាព​ដើម្បី​ធានា​អនាម័យ​ក្នុង​ភោជនីយដ្ឋាន​រួម​ទាំង​បន្ទប់ទឹក​បង្គន់​អនាម័យ​ហើយ​បុគ្គលិក​បម្រើការ​ត្រូវ​មាន​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​។

ទី​៤.​ត្រូវ​សហការ​ណែនាំ​ជំរុញ​អាជីវករ​និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​និង​រក្សា​តម្លៃ​ផលិតផល​នឹង​សេវា​ឲ្យ​បាន​សមរម្យ​ហើយ​រាល់​ថ្លៃ​ស្នាក់នៅ​ម្ហូបអាហារ​និង​សេវា​ផ្សេង​ត្រូវ​សរសេរ​ឲ្យ​បាន​ច្បាស់​ដាក់​ក្នុង​តារាង​ដើម្បី​ជម្រាប​ជូន​ភ្ញៀវ​ឲ្យ​បានដឹង​ជាមុន​ជៀសវាង​ការកំណត់ថ្លៃ​ខ្ពស់​ហួសហេតុ​។​ករណី​មិន​អនុវត្តតាម​តារាង​ថ្លៃ​ដែល​បានកំណត់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​និង​ទី​៥. ត្រូវ​សហការ​ចុះ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ដើម្បី​ធ្វើការ​បញ្ជ្រាប​ការ​យល់ដឹង​ជា​សាធារណៈ​ដល់​ភ្ញៀវ​និង​បងប្អូន​ប្រជាពលរដ្ឋ​អំពី​ហានិភ័យ​និង​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ព្រម​ជា​មួយ​ការ​ពង្រឹង​គុណភាព​ផលិតផល​និង​សេវាកម្ម​ទេសចរណ៍​ឲ្យ​បាន​ល្អប្រសើរ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម