Connect with us

ព័ត៌មានជាតិ

កាំភ្លើង​ខ្យល់​៨​ដើម​និង​ដាវ​១៣​ដើម ត្រូវ​បាន​ប្រជាពលរដ្ឋ​​ភ្ញាក់​រលឹក​ប្រគល់​ឲ្យ​សមត្ថកិច្ច​​

បានផុស

នៅ

អាវុធ​កែច្នៃ​ កាំភ្លើង​ខ្យល់​ចំនួន​៨​ដើម​និង​ដាវ​១៣​ដើម​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ភូមិ​ច្រក​រមៀត ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច​ មានការ​ភ្ញាក់​រលឹក​ប្រមូល​យក​មក​ជូន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច កាលពី​ព្រឹក​ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០២០។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការ​នគ​របាល​ស្រុក​កំពង់ត្រឡាច ​លោក​វរសេនីយ៍ឯក នន​ ស៊ី​ណាត បាន​ឲ្យ​ដឹងថា អាវុធ​កែច្នៃ​និង​ដាវ​ទាំងអស់​ខាង​លើ​នេះ លោក​បាន​បំផុស​ឲ្យ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​មិត្តភក្ដិ​របស់​ពួកគេ​ ឲ្យ​មានការ​ភ្ញាក់​រលឹក​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច ជៀសវាង​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ដកហូត ​អ្នក​អាច​នឹង​មាន​ទោស​ទណ្ឌ​ដល់​ខ្លួន​។​

​លោក​អធិការ​នគរ​បាល​ស្រុក​កំពង់ត្រឡាច ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ខាងមុខ​​នេះ ​ក្នុង​ពេល​បើក​វេទិកា​ផ្សព្វផ្សាយ​ស្តីពី​អ្នកប្រើប្រាស់​គ្រឿង និង​និង​ជួញដូរ​គ្រឿងញៀន​និង​ទោស​ទណ្ឌ​នៃ​ការប្រើប្រាស់​គ្រឿងញៀន ដល់​បងប្អូន​ប្រជា​ពលរដ្ឋ មាន​យល់ដឹង​ពី​គ្រឿងញៀន​និង​ផល​ប៉ះពាល់​ពី​គ្រឿងញៀន ដើម្បី​រួមគ្នា​ប្រឆាំង​ទប់ស្កាត់​និង​បង្ក្រាប​គ្រឿងញៀន​​កុំ​ឲ្យ​កើតមាន ​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​អាជ្ញាធរ​ស្រុក​ឆែប រួមជាមួយ​អង្គការ​ដៃគូ លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍ ផលិត​ចង្កឹះ​ទ្រាំង ក្នុង​ខេត្តព្រះវិហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម