Connect with us

ព័ត៌មានជាតិ

ជួយ​គ្នា​ពេល​មាន​ទុក្ខ​លំបាក ជា​អំពើ​ល្អ​ សម្រាប់​មន្ត្រី​គ្រប់រូប​តែង​អនុវត្ត

បានផុស

នៅ

​ពិតជា​គួរ​ឲ្យ​រំភើប​និង​ជា​គំរូ​ដ៏​ល្អ​ សម្រាប់​មន្ត្រីរាជការ ​ខ​ណៈ​មាន​មន្ត្រី​ក្នុង​អង្គភាព​មានទុក្ខ​លំបាក​ គឺ​មាន​ថ្នាក់ដឹកនាំ​ ក្នុង​អង្គភាព​ចុះ​សាក​សួរ​សុខទុក្ខ​ធ្វើ​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក​ឬ​អ្នកមាន​ជំងឺ​ មានការ​កក់​ក្តៅ​ក្នុង​ចិត្ត​រក​អ្វី​មក​ប្រៀបប្រដូច​បាន​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែ​ធ្នូ​នេះ​ លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី រាជធានី​ភ្នំពេញ អម​ដំណើរ​ដោយ​ក្រុមការងារ​របស់​មន្ទីរ​ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ដល់​មន្ត្រីរាជការ​២​រូប​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺលើសឈាម​នៅផ្ទះ​។ យោងតាម​ប្រភព ​បាន​ឲ្យ​ដឹងថា រាល់​ពេល​ដែល​មន្ត្រី​រាជកា​រ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី​រាជធានី​ភ្នំពេញ​ មាន​ជំងឺ​ឬ​ជួប​ការ​លំបាក​អ្វី​ គឺ​លោក សារិន វណ្ណា បាន​ចុះ​ជួយ​ជានិច្ច​ ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​មាន​ក្តី​រំភើប​ព្រោះ​ មាន​វត្តមាន​លោក​ប្រធាន​មន្ទីរ​ចុះ​ជួយ​ដោយ​ផ្ទាល់​ធ្វើ​ឲ្យ​មន្ត្រីរាជការ​ដែល​ជួប​ទុក្ខ​លំបាក​មាន​ក្តីរំភើប​នឹង​កក់ក្តៅ ពិសេស​ក្រុម​​គ្រួសារ​ផ្ទាល់​។

​ជាក់ស្តែង​នៅ​ថ្ងៃទី​១៩ ​ខែ​ធ្នូ​នេះ​ លោក សារិន វណ្ណា បាន​នាំ​យក​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក ផ្តល់ជូន​មន្ត្រី​២​រូប​ ដែល​មាន​ជំងឺ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​១០០០​ដុល្លារ​ រួម​ទាំង​ផ្លែឈើ​ថែមទៀត​ផង​។ ក្នុងនាម​ក្រុម​គ្រួសារ​មន្ត្រីរាជការ​ទាំ​ង​ពីរ​រូប​ សូម​សំដែង​នូវ​ក្តី​ត្រេកអរ​ព្រមទាំង​អរគុណ​ដល់​ប្រធាន​មន្ទីរ​ដែនដី​និង​ក្រុមការងារ​ ដែល​តែងតែ​ចុះ​ជួយ​ដល់​មន្ត្រី​ ដែល​ជួប​លំបាក​និង​មាន​ជំងឺ​មិនដែល​ខកខាន​ឡើយ​។​ សកម្មភាព​មនុស្សធម៌​បែបនេះ​ ធ្វើ​ឲ្យ​មន្ត្រីរាជការ​ទាំងអស់​ដឹង​គុណ​លោក​ប្រធាន​មន្ទីរ​ជានិច្ច​ មិន​អាច​បំភ្លេច​បាន​ឡើយ​៕

អត្ថបទ៖ ​ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២៤ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម