Connect with us

ព័ត៌មានជាតិ

ជំរុញ​ការនាំចេញ​ផលិតផល ​ដែល​មាន​គុណភាព​ និង​តាម​ស្តង់ដារ​ទទួលស្គាល់​ជា​អន្តរជាតិ​​

បានផុស

នៅ

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម បាន​ថ្លែង​ថា ដើម្បី​ឲ្យ​ផលិតផល​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ប្រកបដោយ​ស្តង់ដារ​នោះ ​ក៏​ត្រូវ​បាន​ជ្រើសរើស​ឡើង​សម្រាប់​ការ​អនុម័ត​ទទួលយក​ជា​ស្តង់ដារ​ជាតិ ផ្អែក​តាម​ការជ្រើសរើស​របស់​ក្រុមការងារ​អាស៊ាន​សម្រាប់​ការធ្វើ​ឲ្យ​ចុះសម្រុង​គ្នា​ក្នុង​តំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិសេស​ផ្អែក​តាម​អនុសាសន៍​ដ៏​ខ្ពង់ ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៣ ក្រោម​ប្រធានបទ “​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះទៅកាន់​ឧស្សាហកម្ម 4.0” ដែល​បាន​បញ្ជាក់​ថា ស្របតាម​ភាព​រីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ការ​កសាង​និង​អនុវត្ត​នូវ​គោលនយោបាយ បទប្បញ្ញត្តិ ច្បាប់ និង​ស្តង់ដារ​ពាក់ព័ន្ធ ដូចជា​សុវត្ថិភាព​ឌីជីថល គឺជា​កត្តា​ចាំបាច់​ក្នុង​ការ​កសាង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង​។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដង់ដារ​ជាតិ បានលើកឡើង​បែបនេះ ​ក្នុង​កិច្ចប្រជុំ​លើក ទី​២៣ របស់​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ តាម​ប្រព័ន្ធ Video Conference (Zoom)​ដែល​បាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស្ដង់ដារ​កម្ពុជា ជា​លេខាធិការដ្ឋាន​របស់​ក្រុមប្រឹក្សា​ស្ដង់ដារ​ជាតិ ក្នុង​គោលបំណង​ធ្វើការ​ពិភាក្សា​និង​អនុម័ត​តាម​ស្តង់ដារ​ជាតិ​ថ្មីៗ​នេះ​។ លោក​បន្ថែម​ថា ស្តង់ដារ​ជាតិ គឺជា​មូលដ្ឋាន​ដ៏​សំខាន់ សម្រាប់​ការងារ​ធ្វើ​អធិការកិច្ច ជំរុញ​ឲ្យ​ទទួល​បាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង ព្រមទាំង​ងាយស្រួល ក្នុងការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​និង​អន្តរជាតិ និង​ជំរុញ​ការនាំចេញ​ផលិតផល​ ដែល​មាន​ស្តង់ដារ​ទទួលស្គាល់​ជា​អន្តរជាតិ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២៤ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម