Connect with us

ព័ត៌មានជាតិ

ជួសជុល​ ផ្លូវ៧ ខ្សែ នៅ​ខណ្ឌ​ទួលគោក ក្រោយ​ខូចខាត​ដោយជំនន់ទឹកភ្លៀង

បានផុស

នៅ

ភ្នំពេញ៖ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក មានផ្លូវចំនូន៧ខ្សែ ដែលបានកំពុងជួសជុលឡើងវិញ ទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងសកម្មភាពចុះពិនិត្យការដ្ឋាន នៅផ្លូវលេខ២៨៥ នាព្រឹកថ្ងៃទី១៩ធ្នូនេះ លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា ផ្លូវលេខ២៨៥ មានប្រវែង៤៩០ម៉ែត្រទទឹង៨ម៉ែត្រកន្លះ តភ្ជាប់ពីផ្លូវលេខ៥១៦ទៅផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ជាផ្លូវមួយ ក្នុងចំណោមផ្លូវទាំង៧ខ្សែក្នុងខណ្ឌ ដែលលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានសំរេចឲ្យធ្វើ ការជួសជុលកែលំអរឡើងវិញជាបន្ទាន់ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក លោកឯក ឃុនដឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឃួង ស្រេង ដែលបានអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឲ្យមានការជួសជុល និងស្តារឡើងវិញ រាល់ហេដ្ឋារចនាសម្ពន្ធ័ដែលខូចខាតក្រោយជំនន់ទឹកភ្លៀងតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ។

លោកឯក ឃុនដឿន បានឲ្យដឹងទៀតថា ផ្លូវលេខ២៨៥ ដែលត្រូវធ្វើ ការជួសជុលនាពេលនេះ គឺយើង កាយគ្រឹះចាស់ដែលខូចចេញ ធ្វើគ្រឹះជាថ្មីមុននឹងអ៊ុតកៅស៊ូទៅតាមស្តង់ដារបច្ចេកទេស។

លោកអភិបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវដែលកំពុងតែដំណើរការ ជួសជុលនេះ ឲ្យមានការចូលរួមសហការអ្វីដែលមានផលប៉ះពាល់ទៅលើផ្លូវ និង ចិញ្ចើមផ្លូវ សូមបងប្អូនរំកិលចូលក្នុងឲ្យផុតទុកលទ្ធភាពឲ្យដំណើរការការដ្ឋានប្រព្រឹត្តទៅដោយរលូននិងបានរួចរាល់តាមការគ្រោងទុក។ ម៉្យាងទៀតកំណាត់ផ្លូវ នេះក៏ជាផ្លូវសំខាន់ក្នុងការរំដោះចរាចរពីផ្លូវលេខ៧០(ទំនប់ទួលគោក)និងផ្លូវតំបន់អភិវឌ្ឍន៏បឹងកក់ផងដែរ។

លោកឯក ឃុនឌឿន ក៏បានសុំការយោគយល់ពី សំណាក់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរចំពោះការបិទផ្លូវនៅទីតាំងជួសជុលផ្លូវ រយៈពេលពេលខ្លីដើម្បីឲ្យគ្រឿងចក្រងាយស្រួលក្នុងការចលត័ ក្នុងការដ្ឋាន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម