Connect with us

ព័ត៌មានជាតិ

ដេត ម៉ាលីណា៖ ការ​ជាមួយ​ឧកញ៉ា​ឌួង ឆាយ​ ១០ ឆ្នាំ​មុនមិនមែន​មក​ពី​សម្លឹង​ឃើញ​ទ្រព្យ​នោះ​ទេ

បានផុស

នៅ

​ក្រោយ​ប្រកាស​លែងលះ​ជាមួយ​ឧកញ៉ា​ឌួង ឆាយ អ្នក​នាង ដេត ម៉ាលីណា បាន​ជម្រះ​ការ​ចោទ​ប្រកាន់ថា ការ​រៀប​អាពាហ៍ពិពាហ៍​របស់​នាង​ជាង ១០ ឆ្នាំ​នេះ កើត​ឡើង​ដោយសារ​សម្លឹង​ឃើញ​ទ្រព្យ​សម្បត្តិ​ស្វាមី។

ស្រ្តី​កូន ៣ ដែល​ប្រកាស​លែង​ប្តី​ជា​ត្រកូល​អភិជន​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​ដែល​បាន​មក​ដល់​សព្វថ្ងៃ​នេះ កើត​ចេញ​ពី​កម្លាំង​ញើស​ឈាម​ដែលនាង​ខំ​រកពី​បាតដៃ​ទទេ មិន​មាន​ចំណែក​ណាមួយ​ពី​គ្រួសារ​ខាង​ប្តី​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង​ប្រាប់​បន្ត​ថា អ្ន​ននាង​រៀបការ​ជាមួយ​ឧកញ៉ា​ឌួង ឆាយ តាំង​ពី​មិនទាន់​មាន​ងា​រ​ជា​ឧកញ៉ាមកម៉្លេះ។​ ការ​បែង​គ្នា​ពេលនេះ ក៏​មិនមែន​មកពី​មាន​អ្នក​ទី ៣ ឬ​រឿង​ទ្រព្យសម្បត្តិអី​ដែរ។

អ្នក​នាង​ដេត ម៉ាលីណា លើក​មូលហេតុ​ឈាន​ទៅ​កាត់​ផ្តាច់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​ឧកញ៉ា​ឌួង ឆាយ​ ដោយសារ​​អ្នក​នាង​ឆ្អែត​ទៅ​នឹង​ទង្វើ និង​ភាព​មិន​ស្មោះ​ត្រង់​ដែល​អ្នក​នាង​មិន​អាច​ស៊ូ​ទ្រាំ​បាន​ត​ទៅ​ទៀត។ អ្នកនាង​បញ្ជាក់​ថា អាពាហ៍ពិពាហ៍​របស់​នាង​ជាង ១៣ ឆ្នាំ​នេះ គឺ​មានតែ​ទឹកភ្នែក​ និង​សម្ពាធ​ផ្លូវ​ចិត្ត​តែ​ប៉ុណ្ណោះ។

យ៉ាងណា​មិញ ការ​សម្រេច​ចិត្ត​បែក​គ្នា​នេះ​គឺ​បញ្ចប់​ដោយ​សន្តិ​វិធី និង​ការ​ព្រមព្រៀង​គ្នា​ទាំង​សងខាង។ អ្នក​នាង​ស្នើ​ឲ្យ​មហាជន​ឈប់​សួរ​នាំ​រឿង​របស់​អ្នកនាង​និង​ឧកញ៉ា​ឌួង ឆាយ គឺ​លែង​ពាក់ព័ន្ធ​អី​ទៀត​ហើយ​។ ទំនាក់ទំនង​ជាមួយ​គ្នា​នៅ​ពេល​នេះ គឺ​ត្រឹមតែ​ជា​ឪពុក​កូន​ទាំង ៣ របស់​នាង មិនមែន​ជា​ស្វាមី​ដូច​មុន​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម