Connect with us

សន្តិសុខសង្គម

នគរបាល​ស្រុក​សូទ្រនិគម ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ករណី​លួច​ទ្រព្យសម្បត្តិ​នៅ​តូប​លក់​អេតចាយ​មួយកន្លែង

បានផុស

នៅ

សៀមរាប ៖​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច ស្ថិតនៅ​តូប​លក់​អេតចាយ ក្នុងភូមិ​គោក​រលួស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​សូទ្រនិគម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ (​អនីតិជន​ចំនួន ០២​នាក់​) ដូច​មាន​រាយ​នាម​ខាងក្រោម ៖១.​ឈ្មោះ ស៊ាន ម៉ៃ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ទីកន្លែង​កំណើត និង​អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​គោក​រលួស ឃុំ ដំ​ដែក ស្រុក សូទ្រនិគម ខេត្តសៀមរាប (​ត្រូវជា​ឪពុក​)។ ​២.​ឈ្មោះ ម៉ៃ ម៉ាញ ហៅ​ក្រៅ (​សីហា​) ភេទ ប្រុស អាយុ ១៦ ឆ្នាំ ទីកន្លែង​កំណើត និង​អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​គោក​រលួស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​ត្រូវជា​កូន​) ។ ៣.​ឈ្មោះ ម៉ៃ ភា​រិ​ន (​ហៅ យិន​) ភេទ ប្រុស អាយុ ១៤ ឆ្នាំ (​ខ្វះ ០១​ខែ ១៥ ឆ្នាំ​) ទីកន្លែង​កំណើត និង​អាសយដ្ឋាន​បច្ចុប្ប្ន​ន្ន​នៅ​ភូមិ​គោក​រលួស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​ត្រូវជា​កូន​) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្តថា ក្រោយ​ទទួល​បានការ​រាយ​ការណ៍ និង​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ទាំង ០៣​នាក់ កម្លាំង​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដំ​ដែក ព្រមទាំង​កម្លាំង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាល​ស្រុក​សូទ្រនិគម ចុះទៅ​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា រហូត​នាំខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ យកមក​សាកសួរ​នៅ​អធិការដ្ឋាន។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង ០៣​នាក់ ត្រូវជា​ឪពុក និង​កូនៗ បាន​ឆ្លើយ​សារភាពថា​ពួកគេ​ទាំងអស់​មាន​គ្នា​សរុប​ចំនួន ០៤​នាក់ បានធ្វើ​សកម្មភាព​លួច​ខាងលើ (​តែមាន ០១ នាក់ ឈ្មោះ សាល ភេទ​ប្រុស អាយុ​ប្រហែល ១៦​ឆ្នាំ រស់នៅ​ភូមិ​សុ​ភី ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កំពុង​រត់គេចខ្លួន​) ពិតជា​បាន​ចូល​លួច អាគុយ​ចាស់ៗ ភេសជ្ជៈ ស្រា​បៀ និង ប៉ុង​ឡាន​ដឹក​ដី​ខូច​ទាំងនោះ​ពិតប្រាកដ​មែន។ ហើយក៏​បានបញ្ជាក់​បន្ថែម​ថា មូលហេតុ​ដែល​ពួកគេ​ដើរ​លួច​គឺ​ខ្ចិ​ល​ធ្វើ​ការរក​ស៊ី។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​ខាងលើនេះ បាន​ដកហូត​សម្ភារៈ​ដែល​ជនសង្ស័យ​បាន​លួច​ប្រគល់ជូន​ម្ចាស់​ដើម​វិញ កសាង​សំណុំ និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​បន្ត​នីតិវិធី៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម