Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​ចងចាំ​និង​ដឹងគុណ​ជានិច្ច​នៅ​ថ្ងៃកំណើត​ទី​២​របស់​យើងទាំងអស់គ្នា​នេះ​

បានផុស

នៅ

​ដើម្បី​អបអរ​ខួ​ប​​ថ្ងៃ​បុណ្យជាតិ​ជ័យជំនះ​៧​មករា ​មន្ត្រី​និង​សមាជិក​សមាជិកា​គណបក្ស​កម្ពុជា​ថ្នាក់​ខណ្ឌ​ និង​សង្កាត់​ទាំង​៥​របស់​ខណ្ឌ​ព្រែក​ព្នៅ ​ត្រូវ​ត្រៀម​ពាក្យស្លោក និង​រូបភាព​ឡូហ្គោ ៧មករា​ ឆ្នាំ​២០២១ ពិសេស​ប៉ាណូ​គណបក្ស​ ព្រមទាំង​រូប​ស​​ម្តេ​ច​ទាំងពីរ បើ​មាន​ប៉ាណូ ទង់ជាតិ​ ទង់បក្ស ណា​ដែល​ស្លេក​​ព័​​ណ៍​ ឬ​ចាស់​រហែក​ ត្រូវ​ប្តូរ​ថ្មី​ភ្លាម​ ហើយ​ត្រូវ​កែ​ លម្អ​ដាំ​ផ្កា​នៅ​ក្រោម​ដង​ប៉ាណូ​ ថែមថយ​យ៉ាងណា​ ឲ្យ​មើល​ទៅ​ស្អាត​ល្អ​ ហើយ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​ចងចាំ​​ និង​ដឹងគុណ​ជានិច្ច​នៅ​ថ្ងៃកំ​ណើ​ត​ទី​២​របស់​យើង​ទាំ​ង​អស់​គ្នា​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​គ្មាន​ថ្ងៃ​៧​មករា​ ក៏គ្មាន​ថ្ងៃ​២៣​តុលា​នាទី​ក្រុង​ប៉ារីស​ដែរ​ ហើយ​បើ​មិន​មាន​ថ្ងៃ​ទាំង​អស់នេះ​ក៏គ្មា​ន​អ្វីៗ​នា​ពេល​ប​ច្ច​ប្ប​ន្ន​នេះ​ដែរ ដូចនេះ​សមាជិក​សមាជិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ប្រជា​ពល​រដ្ឋ​គ្រប់រូប ត្រូវ​ចងចាំ​ ​និង​ដឹងគុណ​ជានិច្ច​នៅ​ថ្ងៃកំណើត​ទី​២​របស់​យើង​ទាំ​ង​អស់​គ្នា​នេះ​។​

ទាំងនេះ​គឺជា​កា​រលើ​ក​ឡើង​របស់​លោក​សុខ​សម្បត្តិ​ប្រធាន​គ​ណកម្មាធិការ​គណបក្ស​ខណ្ឌ​ព្រែក​ព្នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ ​របស់​គណ​កម្មា​ធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា ​ខណ្ឌ​ព្រែក​ព្នៅ នា​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ឆ្នាំ​២០២០​នេះ ​នា​សាល​ប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​។​

លោក​បន្ត​ថា​ លោក​សុំ​ឲ្យ​ក្រុមការងារ​ទាំងអស់​ ទាំង​ថ្នាក់​ស​ង្កា​ត់​និង​ខណ្ឌ​ត្រូវ​មាន​ស្មា​រ​​តី​ទ​ទួល​ខុស​ត្រូវ​ខ្ពស់​ជាពិសេស​ត្រូវ​គោរព​តាម​នឹង​អនុវត្ត​ឲ្យ​បាន​នូវ​គោលនយោបាយ​ទិសដៅ​ របស់​គណៈ​បក្ស​ជាពិសេស​ត្រូវ​មាន​មនោសញ្ចេតនា​ជាប់​ជា​មួយ​ប្រជាពលរដ្ឋ​ទូទៅ​ដូច​អ្វី​ដែ​ល​ស​ម្តេចអគ្គមហា​សេ​នា​បតី​តេ​ជោ​ ហ៊ុន សែន​ បានគិត​គូ​ពី​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​ ខិតខំ​នាំមក​នូវ​សន្តិភាព​និង​ការ​អភិវឌ្ឍ​រហូតដល់​ទទួល​បាន​ជោគ​ជ័​យ​ សម្រាប់​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​ទាំ​ង​មូល​។​

លោក​បញ្ជា​ក់​ថា​​ យើង​មាន​ថ្ងៃនេះ​ក៏ដោយ​សារ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាស​វៃ​​ប្រកបដោយ​គ​តិ​បណ្ឌិត​របស់​ស​ម្តេច​ប្រមុខ​ ​ពិសេស​ស​ម្តេ​ច​អ​គ្គមហា​សេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ ដែល​ដឹកនាំនិង​កសាង​ប្រទេសជាតិ​តាំងពី​បាតដៃ​ទទេ​រហូត​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ពេញលេញ​ និង​មានការ​អភិវឌ្ឍ​រីក​ចំរើន​លើ​គ្រប់​វិ​ស័យ​មក​ដល់​ប​ច្ច​ប្ប​ន្ន​នេះ​។​ ជា​ចុងក្រោយ​លោក​ សុខ សម្បត្តិ​ ក៏បាន​ជំរុញ​ឱ្យ​ម​ន្ដ្រី​ទាំងអស់​ ជាពិសេស​សមាជិក​ក្រុមការងារ​ចុះ​ជួយ​សង្កា​ត់​ទាំង​៥ ត្រូវ​ប​ន្ដ​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជាប្រចាំ​ពិសេស​នៅ​ពេល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​តែ​ម្ត​ង ព្រោះ​ការបោះឆ្នោត​សង្កាត់​ឆ្នាំ​២០២២​មិន​យូ​ទេ​ ដូច្នេះ​យើង​ត្រូវ​ពង្រឹង​ខ្លួន​យើង​ចា​ប់​ពី​ពេលនេះ​ត​ទៅ ហើយ​ត្រូវតែ​បន្ត​សហការ​​និង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បា​ន​ល្អ​ ត្រូវ​ហ៊ាន​លះបង់​ដើម្បី​បក្ស​ទាំង​អស់​គ្នា ​ដើម្បី​គណៈ​ប​ក្ស​ប្រជាជន​កម្ពុជា ​យើង​ទទួល​ជ័យ​ជំ​នះ​នា ​ការបោះឆ្នោត​ថ្នាក់​សង្កាត់​ឆ្នាំ​២០២២ និង​បន្ត​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០២៣ខាងមុខ​បន្ត​ទៀត​៕

អត្ថបទ ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម