Connect with us

ព័ត៌មានជាតិ

យុវជន​សាខា​កាកបាទ​ក្រហម កម្ពុជា​ខេត្ត​ប៉ៃលិន ​ផ្សព្វផ្សាយ​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​យុវជន​សាខា​កា​ក​បា​ទ​ក្រ​ហ​មកម្ពុជា​ ខេត្ត​ប៉ៃលិន​ ​​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​ អំពី​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ នៃ​ជំងឺ​កូ​វី​ដ​-១៩ ដល់​​អាជីវករ​ផ្សារ​ប៉ា​ហ៊ី ​និង​ប្រជាពលរដ្ឋ​រ​ស់នៅក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ដើម្បី​ចូលរួម​ទប់ស្កាត់​ទាំ​ង​អស់​គ្នា​ ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តំណាង​ក្រុមការងារ​យុវជន​សាខា​កា​កបាទក្រហ​មកម្ពុជា​ខេត្ត បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល ព្រមទាំង​តាម​ការ​ចង្អុលបង្ហាញ​ពី​លោកស្រី បាន ស្រីមុំ​ ប្រធាន​សាខា​កា​ក​ បា​ទ​ក្រ​ហ​មកម្ពុជា ​ខេត្ត​ប៉ៃលិន បាន​ចាត់តាំង​យុវជន​សាខា​កាក​បា​ទ​ក្រ​ហ​ម​កម្ពុជា​ខេត្ត​ ឲ្យ​បន្ត​កា​រ​ចុះ​ផ្សព្វផ្សាយ​អប់រំ ក្នុង​គោលបំណង ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ស្វែងយល់​អំពី​វិធានការ​នានា​ ដែល​ក្រសួងសុខាភិបាល បាន​ណែនាំ និងឲ្យ​ប្រជាពលរដ្ឋ​ចួ​ល​រួម ធ្វើ​អនាម័យ​ឲ្យ​បាន​ស្អាត​ជាប្រចាំ​ ដើម្បី​ទប់ស្កាត់​នូវ​កា​ររីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

តំណាង​ក្រុមយុវ​ជន​សាខា បាន​ប​ន្តថា​​ ការ​បន្ត​ចុះ​ផ្សព្វ​ផ្សាយ​នេះ​ គឺធ្វើឡើងដើម្បី​កាត់បន្ថយ នៃ​កា​រឆ្លង​រីក​រាលដាល នៅ​ក្នុង​សហគមន៍ នឹង​នៅ​គ្រប់​ទីកន្លែង​ប្រ​ជុំ​ជន ដែល​ផ្តោ​ត​សំខាន់​នៅ​តាម​ផ្សារ​​ និង​តាម​ទីរ​សាធារណៈ​នានា ​ក្នុង​ខេត្ត​។​

ការផ្សព្វផ្សាយបានជំរុញឲ្យមាន​កា​រអនុវត្តន៍​នូវ​វិធានការណ៍​នានា​របស់​រាជរដ្ឋាភិបាល និង​​ក្រសួងសុខាភិបាល​ ​ អនុវត្ត​ជា​ប្រចាំ​ ក្នុង​កិច្ច​ការរស់នៅ​ប្រចាំថ្ងៃ ដូចជា​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល​ ឲ្យ​បាន​ញឹកញាប់ ពាក់​ម៉ាស​ ​និង​ត្រូវ​អនុវត្ត​នូវ​គម្លាត​សុវត្ថិភាព ​ជាដើម៕​

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម