Connect with us

ព័ត៌មានជាតិ

ករណីឃាតកម្មនៅខណ្ឌកំបូល​ឈានដល់ការឃាត់ខ្លួនបុរសពីរនាក់

បានផុស

នៅ

ជនសង្ស័យចំនួនពីរនាក់​ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌកំបូល ធ្វើការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធក្នុងករណីអំពីឃាតកម្ម(បាញ់សម្លាប់) កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង​១៤​និង៤០នាទី នៅចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ទិញលក់រថយន្ត និងចងការប្រាក់ ស្នាក់នៅផ្ទះលេខ៥១៦ ផ្លូវលំ ភូមិត្រពាំងត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនដៃដល់ ។

លុះដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ទើបកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ផេង ស៊ីថុល ភេទប្រុស អាយុ៤០ឆ្នាំ ។ ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតអាវុធខ្លីមួយដើមម៉ាក CF98 គ្រាប់ចំនួន ០៤គ្រាប់ ។

ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពបាញ់សម្លាប់ឈ្មោះ នៅ ចំណាន ពិតប្រាកដមែន ដោយសារដោយសារតែពួកខ្លួនជំពាក់ប្រាក់ជនរងគ្រោះច្រើនពេក ហើយគ្មានលទ្ធភាពសង ។

បច្ចុប្បន្ន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យនិងវត្ថុតាង ឲ្យទៅ អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធី ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម