Connect with us

ព័ត៌មានជាតិ

បុរសដែលប៉ុនប៉ងធ្វើមនុស្ស​ឃាតនៅក្រុងតាខ្មៅ ត្រូវបានឃាត់ខ្លួន

បានផុស

នៅ

បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការស្រាវជ្រាវឃាត់បាននៅខេត្តស្វាយរៀង បន្ទាប់ធ្វើសកម្មភាពប៉ុនប៉ងអំពើឃាតកម្មនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី កុយ សុភាព បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋានគរបាលស្រុកកំពង់ រោទិ៍ សហការជាមួយសមត្ថកិច្ចនគរបាលខេត្តកណ្តាល បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ឆាយ សាលាភ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលតាមអនឡាញ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានប្រព្រឹត្តអំពើប៉ុនប៉ងឃាតកម្ម កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានលាក់ខ្លួននៅផ្ទះរបស់ឈ្មោះ ម៉ា ឈិត ហៅយុ ភេទប្រុស នៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូត ម៉ូតូមួយគ្រឿងម៉ាកស៊ីរូស ពណ៌ខ្មៅតែមក្រហម ពាក់ស្លាកលេខវៀតណាម 84-G1 019.40 និងទូរស័ព្ទមួយគ្រឿងម៉ាកហាវ៉េពណ៌ខ្មៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម