Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការ​ក្រសួងការ​ពារ​ជាតិ ជួប​សំណេះ​សំណាល​ជាកងទ័ពឈរជើងនៅព្រំដែន ព្រមទាំង ផ្តល់​ប្រាក់ ឧបត្ថម្ភមួយចំនួនជូនអង្គភាព​

បានផុស

នៅ

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ ជាមួយ​បងប្អូន​កងទ័ព​នៅ​កងពល​៥២ឈរជើង​លើ​ភ្នំ​កំពូល​បី នា​ថ្ងៃ​​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២០ លោក អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា បងប្អូន​កងកម្លាំងប្រដាប់អាវុធ មាន​តួនាទី​និង​ភារកិច្ច​យ៉ាង​សំខាន់ គឺការ​ពារ​រដ្ឋធម្មនុញ្ញ​ ការពារ​ព្រះមហាក្សត្រ និង​ប្រមុខ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។​ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រ​ព្រិ​ត្ត​ទៅ​នៅ​ចំណុច​ភ្នំ​កំពូល​បី​​ស្ថិត​ក្នុង​ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃ​លិន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ លោក អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ​បាន​ពាំនាំ ​​ការ​សួរ​សុខទុក្ខ​ពី​សំណាក់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជូន​ចំពោះ​បងប្អូន​កងកម្លាំង​ប្រ​ដាប់អាវុធ​ទាំងអស់​នា​ពេលនេះ ដោយ​ជានិច្ចកាល​សម្តេច​តែងតែ​គិត​គូ​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​ក​ង​កម្លាំង​របស់​យើង ដែល​ឈរជើង​ការពារ​បូរណភាព និង​អ​ធិតេយ្យ​ភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ជាមួយគ្នានេះដែរ ក៍​បា​នធ្វើ​ការកោតសរសើ​រ ចំពោះ​បងប្អូន​កងកម្លាំង​ទាំងអស់​ ដែល​បាន​អនុវត្ត​តួនាទី ភារកិច្ច និង​គោរព​បទបញ្ជា​រាជរដ្ឋាភិបាល ពិសេស​អនុសាសន៍​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន​ ការពារ​បាន អធិតេ​យ្យភាព បូរណភាព​ដែនដី នៅ​តាម​បន្ទាត់​ព្រំដែន គឺថា ទោះបី​១​មី​លី​ម៉ែត្រ​ក្តី​ យើង​អត់​ចូល​ទឹកដី​អ្នកណា​ទេ និង​ទោះបី​១​មី​លី​ម៉ែត្រ​ក្តី យើង​ក៏​មិន​ឲ្យ​នរ​ណាម​កជា​ន់ ឬ​ដណ្តើម​ដី​របស់​យើង​ដែរ ។​

ម្យ៉ាងវិញទៀត កងកម្លាំងប្រដាប់អាវុធ របស់​យើង ក៏​មាន​តួនាទី​យ៉ា​ងសំខាន់​ក្នុង​ការ​ការពារ​រដ្ឋធម្ម​នុញ្ញ​​ ការពារ​ព្រះមហាក្សត្រ និង​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​ចូលរួម​ថែរក្សា​សន្តិភាព ស្ថេរ​ភាព​នយោបាយ​ និង​សន្តិសុខ​ស​ណ្តាប់​ធ្នាប់​ក្នុង​សង្គម ជូន​ប្រជាពលរដ្ឋ បាន​រស់នៅ​យ៉ាង​សុខក្សេមក្សាន្ត​។ លោក អ៊ី ឈាន​ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក៍​បាន​អំពាវនាវ​ដល់​បងប្អូន​អតីត ក៏ដូចជា​ប្រ​ជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន​ សូម​បន្ត​ប្រុងប្រយ័ត្ន​ពី​កា​រឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវ​បង្កើន​អនាម័យ​សុខ​ភាព​រស់នៅ ឱ្យ​បាន​ល្អ​កុំ​ធ្វេសប្រហែស​ ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ជាប្រចាំ​ជាមួយ​សាប៊ូ ទឹក​អាល់កុល​ ឬ​ជែ​ល​កម្ចាត់​មេរោគ​និង​បាក់តេរី​ផ្សេងៗ។ ហើយ​បើ​មានការ​សង្ស័យ​ទៅលើ​អ្នកណាម្នាក់ ឬ​ចំពោះ​ខ្លួនឯង​ផ្ទាល់​សូម​ទូរស័ព្ទ​មក​លេខ​១១៥ ឬ​មកកាន់​មណ្ឌល​សុខភាព មន្ទីរ​ពេទ្យបង្អែក​នៅ​ជិត​បំផុត ឬ​រាយការណ៍​មក​អាជ្ញាធរ​ភូមិ ឃុំ​ដើម្បី​បញ្ជូន​បងប្អូន​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​។​

សូម​បញ្ជាក់ថា​៖ នៅ​ក្នុង​ឪ​កាស​នៃ​ការ​អញ្ជើញ​សួរសុខទុក្ខ​កងពល​៥២ ឈរជើង​លើ​ភ្នំ​កំពូល​៣លោក​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ក៏បាន​ឧបត្ថម្ភ​ថវិកា៣.០០០.០០០​រៀល ដើម្បី​ទុក​កសាង​សមិទ្ធ​ផល​ក្នុង​អង្គភាព​ និង​ការហូ​បចុក​ប្រចាំថ្ងៃ ពីលើ​ប្រាក់​របប​អង្គភាព​ផង​ដែរ​៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម